យោងតាមរបាយការណ៍ អ្នកចាំទី Nick Pope របស់ Burnley នឹងទទួលការពិនិត្យសុខភាព ដើម្បីបញ្ចប់ការផ្ទេរទៅកាន់ Newcastle United នៅថ្ងៃនេះ។
អ្នកចាំទីវ័យ 30 ឆ្នាំរូបនេះ នៅសល់កុងត្រាមួយឆ្នាំទៀតនៅកីឡដ្ឋាន Turf Moor ប៉ុន្តែ Burnley បានធ្លាក់ទៅក្របខណ្ឌ Championship ។ វាតម្រូវឱ្យ Nick Pope ស្វែងរកក្លិបថ្មី ដើម្បីរក្សាតំណែងរបស់ខ្លួន នៅក្រុមជម្រើសជាតិអង់គ្លេស។
លោក Fabrizio Romano អ្នកជំនាញដោះដូរកីឡាករ បានរាយការណ៍ថា អ្នកចាំទីរូបនេះ នឹងបញ្ចប់ការពិនិត្យសុខភាពនៅ Newcastle នៅថ្ងៃនេះ។
Pope បានចូលរួមជាមួយក្រុម Burnley ក្នុងឆ្នាំ 2016 ពី Charlton ហើយចាប់តាំងពីពេលនោះមកបានបង្ហាញខ្លួន 155 ដងនៅគ្រប់កម្មវិធីប្រកួតទាំងអស់សម្រាប់ក្លិប ជាមួយនឹងចំនួន Clean Sheet សរុបចំនួន 53 ។
អ្នកចាំទីដៃទី 1 របស់ក្រុមសារិកាព្រៃ បច្ចុប្បន្នគឺ Martin Dubravka អាយុ 33 ឆ្នាំ ដែលបង្ហាញខ្លួនបាន 130 ដង និងមានចំនួន Clean Sheet សរុបចំនួន 37 ៕