×

សិង្ហបុរី រកឃើញ​ជំងឺ​អុតស្វា​លើ​អ្នកធ្វើការ​លើ​យន្តហោះ

ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានចេញសេចក្ដីប្រកាសព័ត៌មានថាបានរកឃើញថាមានអ្នកឆ្លងជំងឺ អុតស្វា មួយករណីថ្មីទៀត ជាបុគ្គលិកបម្រើការលើយន្តហោះ សញ្ជាតិអង់គ្លេស ក្រោយពីបានធ្វើតេស្ដកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

បុរសវ័យ ៤២ឆ្នាំ ជនជាតិអង់គ្លេស ជាបុគ្គលិកបម្រើការលើយន្តហោះ អន្ដរជាតិប្រទេសសិង្ហបុរី បានធ្វើការហោះហើរចេញចូលប្រទេសសិង្ហបុរី ថ្ងៃទី ១៥ ១៧ និង ១៩ កន្លងទៅ ហើយក៏បង្ហាញរោគសញ្ញា ក្អក ក្ដៅខ្លួន ក៏ធ្វើតេស្ដបង្ហាញលទ្ធផល នៅល្ងាចថ្ងៃទី ២០ ខែមិថុនា។ បច្ចុប្បន្នអ្នកជំងឺសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងក្នុងប្រទេសិង្ហបុរី។

យោងតាមសេចក្ដីប្រកាស ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺបានបង្ហាញអាការក្ដៅខ្លួនតាំងពីថ្ងៃទី ១៤ ហើយក៏ វិវត្ដមានរោគសញ្ញាពងបែកលើស្បែក ក្នុងថ្ងៃទី១៩ ស្ថិតក្នុងករណីសសង្ស័យ ទើបធ្វើតេស្ដតាមបែបវេជ្ជសាស្ដ្រថ្ងៃទី២០ បង្ហាញលទ្ធផលវិជ្ជមាន ជំងឺអុតស្វាតែម្ដង។បច្ចុប្បន្នក្រសួងសុខាភិបាល កំពុងតែស្រាវជ្រាវ ស្វែងរកបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកជំងឺចន្លោះថ្ងៃបង្ហាញរោគសញ្ញា មកទល់ថ្ងៃធ្វើតេស្ដ។

ផ្អែកលើភស្ដុតាង និង ឱកាសនៃការឆ្លងជំងឺនេះ លុះត្រាតែអ្នកជំងឺមានការប្រាស្រ័យទាក់ទងជិតស្និទ្ធរាងកាយជាមួយអ្នកដទៃ ទើបអាចឆ្លងបាន។ លទ្ធផលសរុបអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ មកទល់ថ្ងៃទី ២១ មានចំនួន ១៣នាក់ ហើយត្រូវបញ្ជូនដាក់នៅដោយឡែក ចំនួន ២១ថ្ងៃ។

យោងតាមទិន្នន័យ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់អាមេរិក ចំនួនសរុបអ្នកឆ្លងជំងឺ អុតស្វា ទូទាំងពិភពលោកមាន ៣ ០៩៨ ករណី លើបណ្ដាប្រទេសចំនួន ៤១ប្រទេស។ ក្នុងនោះប្រទេសដែលឆ្លងច្រើនជាងគេ គឺចក្រភពអង់គ្លេស មានចំនួន ៧៩៣ ករណីទៅហើយ។
រោគសញ្ញានៃជំងឺអុតស្វារយៈពេលបង្ករោគជាទូទៅ គឺចាប់ពី៦ថ្ងៃទៅ១៣ថ្ងៃ ឬអាចពី៥ថ្ងៃទៅ២១ថ្ងៃ។

រយៈពេលឆ្លង (ពី០ទៅ៥ថ្ងៃ) ដោយមានរោគសញ្ញាដូចជាគ្រុនក្ដៅ ឈឺក្បាលខ្លាំង ហើមកូនកណ្ដុរ ឈឺខ្នង ឈឺសាច់ដុំ និងអស់កម្លាំងខ្លាំង។ ការផ្ទុះពងបែកចាប់ផ្ដើមនៅចន្លោះថ្ងៃទី១ ទៅថ្ងៃទី៣នៅពេលដែលកើតមានអាការក្ដៅខ្លួន។

ជំងឺអុតស្វាមានរោគសញ្ញារយៈពេល២ទៅ៤សប្តាហ៍។ ករណីធ្ងន់ធ្ងរកើតឡើងញឹកញាប់ជាងគេលើកុមារ ដោយពាក់ព័ន្ធទៅនឹងការប៉ះពាល់ជាមួយមេរោគ ក៏ដូចជាស្ថានភាពសុខភាពរបស់អ្នកជំងឺ។ មួយវិញទៀត បញ្ហាភាពស៊ាំចុះខ្សោយក៏អាចធ្វើឱ្យជំងឺកាន់តែយ៉ាប់យ៉ឺនដូចគ្នា។ ផលវិបាកនៃជំងឺអុតស្វា រួមមានជំងឺរលាកទងសួត និងសាច់សួត ការបង្ករោគក្នុងឈាម រលាកស្រោមខួរក្បាល និងការរលាកកញ្ចក់ភ្នែក ព្រមទាំងអាចងងឹតភ្នែកក៏មាន។ អត្រាមរណដោយជំងឺអុតស្វា មានចាប់ពី០ទៅ១១% កាលពីអតីតកាល ហើយប្រហែល៣% ទៅ៦%នៅពេលបច្ចុប្បន្ននេះ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង