×
ព័ត៌មានថ្មី

គ្រប់គ្នា​ចេះតែ​ឆ្ងល់ថា ហេតុអ្វី Louis Koo ខំប្រឹង​ធ្វើការ​មិនព្រម​សម្រាក ការពិត​ដោយសារ​ទំនួលខុសត្រូវ​មួយនេះសោះ

ហុងកុង៖ ចូលវ័យ ៥២ឆ្នាំហើយ ប៉ុន្តែតារាសម្តែង Louis Koo នៅតែខំប្រឹងធ្វើការមិនឈប់ឈររហូតនៅក្នុងបទសម្ភាសមួយ តារាប្រុសរូបនេះត្រូវបាន Shawn Yue សួរថា ហេតុអ្វីលោកនៅតែខំប្រឹងធ្វើការមិនសម្រាកបែបនេះ?

ក្រោយពីឮសំនួរមួយនេះហើយ Louis បានសួរបកទៅវិញថា “ស្មានតែខ្ញុំមិនចង់សម្រាកឬ? ដឹងថាក្នុងមួយខែខ្ញុំត្រូវចំណាយប្រាក់ប៉ុន្មានសម្រាប់ប្រាក់ខែបុគ្គលិកទេ? ប្រសិនខ្ញុំមិនខំប្រឹង ពួកគេនឹងគ្មានការងារធ្វើ”។

Shawn Yue បានឱ្យដឹងថា Louis Koo គឺជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់បំផុត គាត់មើលថែរក្សាបុគ្គលិករបស់ខ្លួនប្រៀបបីដូចគ្រួសារអ៊ីចឹង ហើយក្នុងមួយខែលោកត្រូវចំណាយប្រាក់ប្រមាណ ៤លានដុល្លារហុងកុងសម្រាប់ប្រាក់ខែបុគ្គលិករបស់លោក ដូចនេះហើយទើបលោកនៅតែបន្តខំប្រឹងធ្វើការបើទោះជាហត់នឿយយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ដែរថា Louis Koo គឺជាតារាសម្តែងជើងចាស់មួយរូបដ៏មានប្រជាប្រិយភាព និងមានសប្បុរសធម៌បំផុតដោយក្នុងមួយឆ្នាំៗលោកបានជួយកុមារកំព្រា ក៏ដូចជាសាងសង់សាលារៀនជាច្រើនកន្លែង និងសកម្មភាពជាច្រើនទៀតដែលធ្វើឱ្យគ្រប់គ្នាកោតស្ញប់ស្ញែងលើរូបលោកជាខ្លាំងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង