ថៃ៖ កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ តារាសម្តែងលំដាប់ប្រទេស Kimberley ត្រូវបានគូស្នេហ៍លោក Mark Prin សុំរៀបការនៅប្រទេសស្វីសយ៉ាងផ្អែមល្ហែមដែលដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រអ្នកទាំង២រំភើបចិត្តជាខ្លាំងបន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរឆ្នាំ។
មកទល់ពេលនេះ មួយគូទៀតហើយដែលជាតារាសម្តែងស្រី Patricia Good ត្រូវបានសេដ្ឋី Notevises សុំរៀបការបានសម្រេចបន្ទាប់ពីមើលចិត្តគ្នាអស់រយៈពេលជិត ៣ឆ្នាំ។ អ្នកទាំង២បានចែករំលែករូបភាពចំនួន ៣សន្លឹកនៅលើគណនី IG ដើម្បីប្រកាសពីដំណើរជីវិតរួមគ្នាឆាប់ៗនាពេលខាងមុខ ដោយមានការចូលរួមអបអរជាច្រើនពីបណ្តាអ្នកគាំទ្រ ជាពិសេសមិត្តអ្នករួមសិល្បៈផងដែរ៕