×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

រកឃើញ​កីឡាករ​ដែល​ឈាន​ទៅវគ្គផ្ដាច់ព្រ័ត្រ ប្រភេទ 57 គ.ក្រ. សង្វៀន CBS គុនខ្មែរ

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ កាលពីយប់ថ្ងៃសុក្រ ទី 24 ខែមិថុនា ឆ្នាំ 2022 កម្មវិធី CBS គុនខ្មែរ បានរកឃើញកីឡាករទាំងពីររូប ដែលបានឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមខ្សែក្រវាត ប្រភេទទម្ងន់ 57 គីឡូក្រាម។

ម្ចាស់ពានរង្វាន់ CBS គុនខ្មែរ និងប្រាក់រង្វាន់ 20 លានរៀលកាលពីវគ្គសន្សំពិន្ទុ កីឡាករ ឡុង អាឆើត នៃក្រុមទន្សោងទក្សិណ បានទទួលរងបរាជ័យក្រោមកីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ នៃក្រុមកញ្ជ្រោងបូព៌ា។ កីឡាករដែលមិនស្គាល់ពាក្យថាចាញ់កាលពីវគ្គសន្សំពិន្ទុ អាឆើត បានស្គាល់ពាក្យថាចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយកីឡាករដែលចាញ់ 1 និងឈ្នះ 2 កាលពីវគ្គមុន ដោយចៅក្រមទាំង 5 រូបសម្រេចជាឯកច្ចន្ទ (99-96, 99-96, 98-97, 98-97, 99-96)។

ចំណែក គូទី 2 ពន្លកគុនខ្មែរ កីឡាករ ធន់ ស៊ីហុង មកពីក្រុមខ្យាដំរីឧត្តរ បានយកឈ្នះរៀមច្បង ថា សារុន នៃក្រុមចចកបស្ចឹម ដោយចៅក្រមសម្រេចជាឯកច្ឆន្ទផងដែរ (99-96, 99-96, 100-95, 100-95, 100-95) ។ លទ្ធផលនេះ មានន័យថា ស៊ីហុង មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយក្នុងព្រឹត្តិការណ៍ CBS គុនខ្មែរ បន្ទាប់ពីឈ្នះ 3 ដងនៅវគ្គសន្សំពិន្ទុកន្លងទៅ មុនឈានមកដល់វគ្គនេះ។

ដូច្នេះ ធន់ ស៊ីហុង នឹងត្រូវប៉ះ អេរ៉ាវ៉ាន់ ចាន់រាជ នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ 57 គីឡូក្រាម។

រីឯការដណ្ដើមខ្សែក្រវាត់ប្រភេទ 54 គីឡូក្រាម គឺជាការជួបគ្នារវាងកីឡាករ សូដា សូសែន នៃក្រុមឥន្ទ្រីអាគ្នេយ៍ ជាមួយកីឡាករ ផល ស៊ីឡុង នៃក្រុមខ្យាដំរីឧត្តរ។

CBS គុនខ្មែរ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង 7-9 យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ៕

(តំណភ្ជាប់វីដេអូ)

https://www.facebook.com/cbssport.kh/videos/433784358329916

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង