×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Petr Cech ចាកចេញពី Chelsea ក្រោយ​ពិភាក្សា​ជាមួយ​ម្ចាស់ក្លិបថ្មី

ទីប្រឹក្សាបច្ចេកទេសរបស់ Chelsea លោក Petr Cech បានក្លាយជាបុគ្គលិកចុងក្រោយគេដែលបានចាកចេញពីក្លិប បន្ទាប់ពីការចូលកាន់កាប់របស់ម្ចាស់ក្លិបថ្មី លោក Todd Boehly ។

Cech អតីតកីឡាករជម្រើសជាតិសាធារណរដ្ឋឆេក បានចំណាយពេលជាច្រើនឆ្នាំ ជាមួយក្លិបទីក្រុងឡុងដ៍ក្នុងនាមជាកីឡាករ។ គាត់បានត្រលប់ទៅទីក្រុងឡុងដ៍ភាគខាងលិចវិញ បន្ទាប់ពីចូលនិវត្តន៍ជាកីឡាករ ដោយធ្វើការឱ្យ Chelsea អំឡុងពេលដែលលោក Roman Abramovich កាន់តំណែង។

យោងតាមសារព័ត៌មាន The Telegraph ការចាកចេញរបស់ Cech បានកើតឡើង ទោះបីជាមានការខិតខំប្រឹងប្រែងពីលោក Boehly ដើម្បីរក្សាគាត់នៅក្នុងតួនាទីក្រុមប្រឹក្សាក៏ដោយ។ Cech បានចូលរួមនៅក្នុងការផ្លាស់ប្តូរមួយចំនួនចាប់តាំងពីការត្រលប់មកក្លិប។ ជោគជ័យធំបំផុត គឺការនាំអ្នកចាំទី Edouard Mendy ចូលរួមជាមួយក្រុមតោខៀវពីអតីតក្លិប Rennes របស់ Cech ដោយកីឡាករអន្តរជាតិសេណេហ្គាល់ បានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពានរង្វាន់ Champions League នៅរដូវកាល 2020-21 ។

ប្រធានក្លិបលោក Bruce Buck ក៏បានលាឈប់ដែរ ខណៈលោកស្រី Marina Granovskaia ជំនាញការផ្ទេរកីឡាករក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏កំពុងចាកចេញដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង