×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ជំងឺស្វាយ ដែល​បាត់​វត្តមាន​ជាច្រើនឆ្នាំ ត្រូវបាន​រកឃើញថា កំពុង​រើឡើងវិញ​គួរឱ្យបារម្ភ

សៀមរាប៖ ស្វាយ ជាជំងឺកាមរោគមួយប្រភេទដែលពលរដ្ឋខ្មែរស្ទើរតែភ្លេចឈ្មោះទៅហើយនោះ ពេលនេះ ត្រូវបានមន្ត្រីសុខាភិបាលអះអាងថា កំពុងតែផ្ទុះឡើងគួរឱ្យបារម្ភ ។

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣នៅខេត្តសៀមរាប បានឱ្យដឹងថា ក្នុងអំឡុងប្រមាណជាង១ខែ ពីខែឧសភាដល់ខែមិថុនា ឆ្នាំ២០២២ មន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប បានពិនិត្យឃើញអ្នកមានជំងឺកាមរោគ ប្រភេទជំងឺស្វាយ មានចំនួន៣៨ករណី នៅលើស្ត្រីមានផ្ទៃពោះដែលមកសម្រាលកូន និងទារកទើបនឹងកើតចំនួនមាន១១ករណី។ លោកថា នេះជាលើកដំបូងសម្រាប់មន្ទីរពេទ្យនេះ ខណៈពីមុនមកមានម្នាក់ ឬពីរនាក់ប៉ុណ្ណោះដែលពិនិត្យឃើញមានជំងឺស្វាយ។

ការរកឃើញនូវជំងឺកាមរោគប្រភេទស្វាយនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបង្ហាញនូវក្នុងបារម្ភ និងជំរុញឱ្យគ្រូពេទ្យត្រូវយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺប្រភេទនេះ ដើម្បីកុំឱ្យមានការចម្លងទៅអ្នកដទៃ។

ក្នុងឱកាសចុះមកពិនិត្យមើលស្ថានភាពអ្នកជំងឺ នៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧នេះ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា នេះជាការកើតរើឡើងវិញនូវជំងឺស្វាយជាប្រភេទជំងឺកាមរោគដែលយើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសជាដាច់ខាត។ លោករដ្ឋមន្ត្រី ថា ចំពោះបញ្ហានេះ ក្រសួងសុខាភិបាល កំពុងយកចិត្តទុកដាក់ និងពិភាក្សាជាមួយមជ្ឈមមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺសើស្បែកនិងកាមរោគ ដើម្បីបន្តការអប់រំដល់ប្រជាពលរដ្ឋដើម្បីការពារ ទប់ស្កាត់ការឆ្លងឡើងវិញនៃជំងឺនេះ៕

អត្ថបទ៖ ជា ស្រស់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង