×

កម្ពុជា នឹង​រងឥទ្ធិពល​ព្យុះទី៣ បង្កឱ្យ​មានភ្លៀង ផ្គររន្ទះ​និង​ខ្យល់កន្ត្រាក់ នៅ​សប្ដាហ៍នេះ

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី ៥ ខែកក្កដា កម្ពុជានឹងទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែល អូសបន្លាយលើភាគ ខាងជើង ប្រទេសថៃ ឡាវ និង វៀតណាម ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅសមុទ្រចិនខាងត្បូង។ សម្ពាធទាបនេះ នឹងវិវឌ្ឍខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ។

ស្ថានភាពនេះ ធ្វើឱ្យតំបន់ទំនាបកណ្តាល នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះក៏នឹងអាចមានភ្លៀងច្រើនដោយអន្លើលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅវាលទំនាបភាគកណ្ដាល និងភាគពាយ័ព្យ។

ចំពោះតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែក តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង