×

“Yes Boss” វគ្គ២ អ្នកណា​ជាមេ​ឱ្យប្រាកដទៅ បើទឹកមុខ​ម្នាក់ៗ​មាំហើយ​កាចៗ​ដូចគ្នា​បែបនេះ

កម្សាន្ត៖ “Yes Boss” ដែលទស្សនិកជនធ្លាប់បានទស្សនាកាលពីរដូវកាលទី១កន្លងទៅ ប្រាកដជាដឹងហើយថា កម្មវិធីមួយនេះគួរឱ្យចង់ទស្សនា និងកំប្លុកកំប្លែងប៉ុណ្ណាជាមួយសមត្ថភាពសម្តែងរបស់សិល្បករយើងដែលមានបទពិសោធជាច្រើនឆ្នាំក្នុងសិល្បៈ។

យ៉ាងណាមិញ “Yes Boss” វគ្គ២ នឹងមានបុគ្គលិកចំណូលថ្មីចំនួន ២នាក់បន្ថែមទៀតមកជួយការងារ ជាពិសេសក៏មានមេថ្មីចូលមកកាន់កាប់ក្រុមហ៊ុនជំនួសមេចាស់កាលពីវគ្គ១ផងដែរ។ ប៉ុន្តែមិនដឹងថា អ្នកគ្រប់គ្រងថ្មីជាអ្នកណាឱ្យប្រាកដនោះទេ បើទឹកមុខម្នាក់ៗកាច ហើយមាំៗដូចគ្នាបែបនេះ?

ចង់ដឹងកាន់តែច្បាស់ថាកម្មវិធី “Yes Boss” វគ្គ២ជាអ្នកណាជាមេឱ្យប្រាកដ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាដែលនឹងមានផ្សាយជូនទស្សនាឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ MyTV៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង