អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយថាមេរោគអូមីក្រុងប្រភេទ BA.4 និង BA.5 ដែលរីករាលដាលយ៉ាងឆាប់រហ័ស ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៥២% នៃករណីឆ្លងកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២៥ ខែមិថុនា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។
មេរោគទាំងពីរប្រភេទ មានជាងមួយភាគបីនៃករណីនៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៨ ខែមិថុនា។ ពួកវាត្រូវបានបញ្ចូលទៅក្នុងបញ្ជីតាមដានរបស់អង្គការសុខភាពពិភពលោក WHO ក្នុងខែមីនា ហើយចាត់ទុកជាមេរោគបំប្លែងខ្លួននៃការព្រួយបារម្ភ ដោយមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ។
អ្នកផលិតវ៉ាក់សាំងជាច្រើនរួមមាន Pfizer, Moderna និង Novavax កំពុងសាកល្បងកំណែវ៉ាក់សាំង របស់ពួកគេដែលត្រូវបានអាប់ដេតដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ Omicron ថ្មីទាំងនេះ។
BA.4 មានជាង ១៥,៧% នៃការឆ្លងកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃទី២៥ ខែមិថុនា ខណៈ BA.5 មានចំនួន ៣៦,៦% ។ នេះបើយោងតាមការប៉ាន់ស្មានរបស់ CDC អាមេរិក៕