×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utd យល់ព្រម​ជាមួយ​ក្លិបហុល្លង់​សម្រាប់​ខ្សែការពារ​ហុល្លង់

Manchester United រង់ចាំតែការសម្រេចចិត្តរបស់ខ្សែការពារស្លាបឆ្វេង Tyrell Malacia លើការផ្លាស់ប្តូរទៅកាន់ Old Traffordប៉ុណ្ណោះ បន្ទាប់ពីក្លិប Feyenoord យល់ព្រមលើតម្លៃដែលផ្ដល់ជូនពីក្លិបមកពីក្របខណ្ឌ Premier League ។

Man Utd បានចាប់អារម្មណ៍លើ Malacia ដែលមានសញ្ជាតិហុល្លង់ និងបានដាក់សំណើចំនួន 13 លានផោន។ នាយកក្លិប Feyenoord លោក Frank Arnesen បានបញ្ជាក់ថា៖ “កិច្ចព្រមព្រៀងជាមួយ Man United រួចរាល់ហើយ។ យើងកំពុងរង់ចាំ Tyrell [Malacia]។”

“ប្រសិនបើ Malacia ឆ្លើយថាយល់ព្រម នោះការផ្ទេរទៅ Manchester United ជិតមកដល់ហើយ”។

Erik ten Hag បានតាមដានយ៉ាងខ្លាំងទៅលើកីឡាករវ័យ 22 ឆ្នាំរូបនេះក្នុងនាមជាគ្រូបង្វឹករបស់ Ajax ដោយមើលឃើញទៅលើល្បឿន ការយល់ដឹងអំពីទីតាំង ការកាត់យកបាល់ និងការរួមចំណែកពេលប្រយុទ្ធ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង