ភ្នំពេញ៖ តាមការចែករំលែកពីបវរកញ្ញាចក្រវាលឆ្នាំ២០១៨ រឿន ណាត រត់រកពេទ្យទាំងយប់បន្ទាប់ចុកពោះខ្លាំងដល់ថ្នាក់ពិបាកដកដង្ហើម។ តាមការបញ្ជាក់ពីសមីខ្លួនបានរៀបរាប់ឱ្យដឹងថា “កាលពីយប់មិញម៉ោង១០ ខ្ញុំមានអាការចុកពោះខ្លាំង ពិបាកដកដង្ហើម ទើបខ្ញុំបានសម្រេចចិត្តមកពេទ្យ ពេទ្យធើ្វការ អេកូ និងតេស្តឈាម លទ្ធផលគឺខ្ញុំរលាកក្រពះធ្ងន់ និងលើសគ្រាប់ឈាមស”។
រឿន ណាត បានបន្ថែមថា “ខ្ញុំសូមផ្តាំផ្ញើដល់បងប្អូនដែលញ៉ាំអត់ទៀងពេល គេងអត់គ្រប់គ្រាន់ ធ្វើការធ្ងន់លើសម៉ោង សូមគិតគូរដល់សុខភាពផង ជៀសវាងធ្ងន់ធ្ងរដូចនាងខ្ញុំ ឥលូវនេះនាងខ្ញុំបានសម្រាក និង ព្យាបាលនៅមន្ទីរពេទ្យហើយ សូមអរគុណដល់បងប្អូន និងអ្នកគាំទ្រដែលបានឆាតមកលើកទឹកចិត្ត និង ជូនពរ”។
គួរបញ្ជាក់ដែរថា គ្រាន់តែឃើញបែបនេះភ្លាមអ្នកគាំទ្រជាច្រើនមានក្តីបារម្ភចំពោះ រឿន ណាត ជាខ្លាំងដោយគ្រប់គ្នាបាននាំគ្នាជូនពរឱ្យនាងឆាប់ជាសះស្បើយឆាប់បានត្រលប់ទៅផ្ទះវិញផងដែរ៕