×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Gabriel Jesus ពិនិត្យ​សុខភាព​នៅ Arsenal មុនពេល​ផ្ទេរតម្លៃ 45 លានផោន

Gabriel Jesus បានពិនិត្យសុខភាពនៅ Arsenal មុនពេលផ្ទេរពី Manchester City ក្នុងតម្លៃ 45 លានផោន។ ខ្សែប្រយុទ្ធប្រេស៊ីលវ័យ 25 ឆ្នាំរូបនេះ ត្រូវបានក្លិបមួយចំនួនចង់បានទាំងនៅ Premier League និងនៅអឺរ៉ុប ប៉ុន្តែគេបានជ្រើសរើសចូលរួមជាមួយក្រុមកាំភ្លើងធំ។

Jesus បានបង្ហាញខ្លួន 236 ប្រកួត និងស៊ុតបញ្ចូលទីបាន 95 គ្រាប់សម្រាប់ Man City ចាប់តាំងពីផ្ទេរពីក្លិប Palmeiras កាលពីខែមករា ឆ្នាំ 2017។ គេបានឈ្នះពានរង្វាន់ Premier League ចំនួន 4 ដងក្នុងអំឡុងពេលនៅកីឡដ្ឋាន Etihad បូកនឹងពានរង្វាន់ League Cup ចំនួន 3 ដង និង FA Cup 1 ដង។

ការមកដល់របស់ខ្សែប្រយុទ្ធន័រវេស Erling Haaland ពីក្លិប Borussia Dortmund បានគំរាមកំហែងដល់ Jesus ក្នុងតួនាទីរបស់គេនៅ Man City ។ គេធ្លាប់ធ្វើការជាមួយអ្នកចាត់ការ Arsenal លោក Mikel Arteta ពេលគាត់ជាគ្រូជំនួយម្នាក់នៅ Man City ។

Jesus លេងបាន 28 ដងក្នុង Premier League កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 9 ដង។

មកទល់ពេលនេះ Arsenal បានចុះហត្ថលេខាលើខ្សែបម្រើ Fabio Vieira ពីក្លិប Porto ក្នុងតម្លៃ 34.2 លានផោននៅទីផ្សារដោះដូរមុនបើករដូវកាលថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង