ថៃ៖ បើនិយាយដល់រឿង កំណើតស្នេហ៍ក្នុងផ្សារ មនុស្សជាច្រើនប្រាកដជាបានស្គាល់តួឯកស្រី គីមឡាង សម្តែងដោយតារាស្រី Aom Phiyada ដែលកាលជំនាន់នោះ រឿងភាគមួយនេះទទួលបានការគាំទ្រខ្លាំងមិនធម្មតា។
យ៉ាងណាមិញ កន្លងទៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែ Aom នៅតែរក្សាបានប្រជាប្រិយភាពខ្ពស់ និងជាពិសេសគឺការថែរក្សាសម្រស់ឱ្យនៅតែក្មេងជាងវ័យដដែល។ គ្រប់គ្នាកំពុងចាប់អារម្មណ៍ នៅពេលដែលរូបភាពអំលុងពេលនាងលេចវត្តមានក្នុងរឿង កំណើតស្នេហ៍ក្នុងផ្សារ និងពេលបច្ចុប្បន្ន ហាក់នៅតែស្រស់ស្អាតបើទោះជាមានវ័យ ៤៧ឆ្នាំហើយក៏ដោយ។
គួរបញ្ជាក់ដែរថា ក្រៅពីជោគជ័យក្នុងអាជីពសិល្បៈហើយនោះ Aom Phiyada ក៏ទទួលបានគ្រួសារដ៏កក់ក្តៅ និងមានកូនស្រីម្នាក់ជាចំណងដៃបន្ទាប់ពីរៀបការជាមួយស្វាមីតាំងពីឆ្នាំ ២០០៩ មក៕