×

Bobby Au-Yeung មិនសប្បាយចិត្ត​នឹង​គេហៅ Bobby ដោយសារ​ស្តាប់​ទៅដូច​ឈ្មោះ​កូនក្មេង

ហុងកុង៖ តារាសម្តែងហុងកុង Bobby Au-Yeung បានផ្តល់បទសម្ភាសនៅក្នុងកម្មវិធីមួយបង្ហាញអារម្មណ៍របស់ខ្លួនថា ស្ថិតក្នុងវ័យ ៦១ឆ្នាំទៅហើយលោកមិនចង់ឱ្យគ្រប់គ្នាហៅលោកថា Bobby ទៀតឡើយ ដោយឈ្មោះមួយនេះស្តាប់ហើយប្រៀបដូចជាឈ្មោះកូនក្មេងអ៊ីចឹង។

លោកបានបញ្ជាក់ថា មានឈ្មោះត្រឹមភាសាចិនថា Tsan-Wah គឺគ្រប់គ្រាន់ហើយ ដូចនេះគ្រប់គ្នាអាចហៅថា បងប្រុស Wah ឬ លោកពូ Wah បានដោយមិនចាំបាច់ហៅ Bobby ទៀតឡើយ។ គួរបញ្ជាក់ដែរថា តារាសម្តែងប្រុសរូបនេះបានប្រលូកក្នុងវិស័យសិល្បៈភាពយន្តអស់ជាច្រើនឆ្នាំមកហើយ មិនថាភាពយន្តបុរាណ ឬ សម័យ សុទ្ធតែទទួលបានការគាំទ្រខ្លាំងដោយរឿងភាគច្រើនលោកគឺជាតួឯកប្រុសផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង