×

Bella Ranee បង្ហាញ​អារម្មណ៍​របស់ខ្លួន​បែបនេះ បន្ទាប់ពី​ព័ត៌មាន​អតីត​គូស្នេហ៍​ជិតចូលរោងការ

ថៃ៖ មួយរយៈចុងក្រោយនេះ ព័ត៌មានដែលតារាសម្តែងប្រុស Weir Sukolwat លេចឮដំណឹងជិតរៀបការ បានក្លាយជាព័ត៌មានដែលមហាជនកំពុងចាប់អារម្មណ៍ជាខ្លាំង ហើយគ្រប់គ្នារឹតតែចង់ដឹងពីអារម្មណ៍របស់តារាស្រី Bella Ranee ផងដែរ ថាតើនាងមានអារម្មណ៍បែបណានៅពេលដែលអតីតគូស្នេហ៍របស់ខ្លួនកំពុងមានទំនាក់ទំនងជាមួយនារីដែលគ្រួសាររបស់ Weir ពេញចិត្តពេញថ្លើមផងនោះ។

យ៉ាងណាមិញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ សារព័ត៌មានបានជួបសម្ភាសន៍ជាមួយនឹង Bella ដើម្បីចង់ដឹងអារម្មណ៍របស់នាងចំពោះ Weir និងគូស្នេហ៍ថ្មី ដោយតារាស្រីរូបនេះបានឱ្យដឹងថា “ការពិតនេះគឺជារឿងផ្ទាល់ខ្លួនរបស់គាត់ យើងក៏មិនគួរនិយាយពីរឿងរបស់គាត់ដែរ ម្យ៉ាងពេលនេះពួកយើងក៏បានរាប់អានគ្នាដូចបងប្អូនផងដែរ ដូចនេះទំនាក់ទំនងគឺនៅល្អធម្មតា”។

Bella បានបន្ថែមថា ទោះជាយ៉ាងណា ខ្ញុំមានតែពាក្យជូនពេរប៉ុណ្ណោះ សម្រាប់ខ្ញុំពេលនេះគឺពេញចិត្តជាមួយនឹងជីវិតនៅម្នាក់ឯងបែបនេះ ខ្ញុំអាចមើលថែខ្លួនឯង ស្រលាញ់ខ្លួនឯង ហើយខ្ញុំក៏មិនចង់ចំណាយពេលជាមួយអ្វីផ្សេងជាងគ្រួសារដែរ ដូចនេះខ្ញុំមានអារម្មណ៍រីករាយជាដែលបានចំណាយពេលវេលាជាមួយម៉ាក់ និងសត្វចិញ្ចឹមនៅផ្ទះក្នុងអំលុងពេលនេះខ្លាំងណាស់។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង