×

គម្រោងមានជ័យ រ៉េស៊ីដិនស៍ ចាប់ផ្តើម​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​នៅលើ​ទំហំផ្ទៃដី​ជាង ២០ហិកតា

ភ្នំពេញ៖ ទោះបីជាប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងប្រឈមនឹងកំណើនអតិផរណា ដែលបណ្តាលមកពីការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារជាសកល ដែលដាក់សម្ពាធដល់ការងើបឡើងនៃសេដ្ឋកិច្ច និងកាត់បន្ថយអំណាចទិញចំពោះមុខទំនិញផ្សេងៗនាពេលនេះក៏ដោយ ក៏វិនិយោគិនជាច្រើននៅតែមានទំនុកចិត្តលើអនាគតនៃការរីកចម្រើនវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ដោយពួកគេបន្តបោះទុនវិនិយោគលើវិស័យនេះបន្ថែមទៀត។

ជាក់ស្តែងក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុកម៉ិន ឯ.ក នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីបុកគ្រឹះ ដើម្បីចាប់ផ្តើមសាងសង់គម្រោងមានជ័យរ៉េស៊ីដិនស៍ នៅទីតាំងការដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុនសែន ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ ជាប់ផ្សារទំនើបអ៊ីអនម៉លមានជ័យ (AEON III)។

គម្រោងមានជ័យ រ៉េស៊ីដិនស៍ គឺជាគម្រោងដែលមានភាពល្អប្រណិត នៅក្នុងតំបន់ ដែលមានទំហំផ្ទៃដីជាង ២០ហិកតា ដែលមានគម្រោងផ្ទះវីឡាជាង ៤០០ខ្នង មានទំហំធំទូលាយ ដែលមានផ្ទះប្រភេទដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ និងហ្សបហោស៍។

គម្រោងមានជ័យ រ៉េស៊ីដិនស៍ ផ្ដល់ជូននូវភាពងាយស្រួលក្នុងការរស់នៅប្រកបដោយបរិស្ថានបៃតង ដូចជា សួនច្បារដ៏ធំសរុបជិត ១ហិកតា ដែលមានពហុមុខងារសម្រាប់មនុស្ស ៣ជំនាន់ រួមមានកន្លែងហាត់ប្រាណ និងលេងកីឡា កន្លែងកម្សាន្តសម្រាប់កុមារ កន្លែងលំហែកាយ ក្លិបហោស៍ សម្រាប់ភ្ញៀវ អមដោយសួនផ្កាចម្រុះពណ៌ និងដើមឈើដ៏ត្រឈឹងត្រឈៃ។

ទីតាំងមានសក្ដានុពលខ្ពស់ និងអាចប្រកបអាជីវកម្មបាន ដោយនៅជាប់ផ្សារទំនើបធំជាងគេក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀតការរចនាម៉ូតផ្ទះវីឡាដ៏ទំនើបទាន់សម័យ ដែលផ្សាភ្ជាប់ការរស់នៅរបស់មនុស្សទាំង ៣ជំនាន់ និងមានការគិតគូរយ៉ាងល្អិតល្អន់នៃការប្រើប្រាស់មុខងារ សំខាន់ៗទៅតាមប្រភេទផ្ទះនីមួយៗ។ ជាងនេះទៅទៀតគុណភាពផ្ទះស្របទៅតាមស្តង់ដារអន្តរជាតិ បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានការរៀបចំប្រព័ន្ធទឹកភ្លើងបានយ៉ាងត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា ប្រធានក្រុមប្រឹក្សាភិបាលជាស្ថាបនិកក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុន និងគ្រប់គ្រងក្រុមហ៊ុនធំៗ ជាច្រើនដូចជា ក្រុមហ៊ុន COGETEL LTD (ក្រុមហ៊ុន ONLINE ISP និង Internet Home) ដែលឈរជើងយ៉ាងរឹងមាំជាង ២០ឆ្នាំ, ក្រុមហ៊ុន MICROMAX CO., LTD ដែលជាដៃគូជិតស្និទ្ធរបស់ក្រុមហ៊ុន AEON Mall, ក្រុមហ៊ុន AZ DISTRIBUTION CO., LTD, ក្រុមហ៊ុន AZ INVESTMENT CO., LTD, ក្រុមហ៊ុន ING HOLDINGS CO., LTD ដែលកំពុងកាន់គម្រោងដ៏មហាសាលនៅលើមហាវិថីសម្ដេចតេជោហ៊ុនសែន ៦០ម៉ែត្រ, ក្រុមហ៊ុន ស៊ីម៉ង់ត៍ចក្រីទីងកម្ពុជា CAMBODIA CEMENT CHAKREY TING FACTORY CO., LTD និងមានក្រុមហ៊ុនមួយចំនួនទៀត៕

     

អត្ថបទ៖ ចេង ឆហួត និងរូបភាព អ៊ុន ផាន់ណាត់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង