×

ទឹកជំនន់ វាយប្រហារ​ទីក្រុងស៊ីដនី និង​ធ្វើឱ្យ​ប្រជាជន​ជម្លៀស រាប់ពាន់នាក់

អូស្ត្រាលី៖ បុរសម្នាក់បានស្លាប់ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានប្រាប់ឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ ចំពេលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏ធំ នៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី គឺទីក្រុងស៊ីដនី។

អូស្ត្រាលី ត្រូវបានវាយប្រហារដោយទឹកជំនន់ដ៏ធំ កាលពីខែមីនា ដោយបានសម្លាប់មនុស្សចំនួន ២០នាក់ ហើយជាច្រើននាក់នៅរដ្ឋ New South Wales ។

ការព្រមានរបស់អាជ្ញាធរ បានកើតឡើង ខណៈការិយាល័យឧតុនិយមបាននិយាយថា ភ្លៀងធ្លាក់រហូតដល់ទៅ ៣៥០មីល្លីម៉ែត្រ បានវាយប្រហារលើតំបន់មួយចំនួន។ ទំនប់ទឹកសំខាន់របស់ទីក្រុងស៊ីដនី ក៏បានចាប់ផ្តើមហៀរពេញមួយយប់ ដែលជាក្តីបារម្ភបន្ថែមទៀតសម្រាប់អាជ្ញាធរ។

បុរស មិនត្រូវបានបញ្ចេញឈ្មោះម្នាក់ ត្រូវបានស្លាប់ បន្ទាប់ពីធ្លាក់ពីទូកកាយ៉ាក់ នៅទន្លេ Parramatta ក្នុងភាគខាងលិចទីក្រុងស៊ីដនី។ មន្ត្រីសង្គ្រោះបន្ទាន់ បានព្យាយាមជួយសង្គ្រោះបុរសនោះ បន្ទាប់ពីគេ ប្រទះឃើញបុរសម្នាក់ ហូរតាមទឹក ប៉ុន្តែគាត់បានស្លាប់នៅនឹងកន្លែង ។

អ្នកជំនាញនិយាយថា ភាពអាសន្ននៃទឹកជំនន់ កាន់តែអាក្រក់ទៅៗ ដោយការប្រែប្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុ La Niña ។ នៅប្រទេសអូស្ត្រាលី La Niña បង្កើនលទ្ធភាពនៃភ្លៀង ព្យុះស៊ីក្លូន និងសីតុណ្ហភាពពេលថ្ងៃកាន់តែត្រជាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង