×

អីយ៉ាស់! មានអ្វី​​ពិសេស​​ទើបបានជា “Saturday Night LIVE – Let’s Party” អាច​ទាក់ទាញ​ស្រីស្អាត​ឱ្យឡើងរាំ​ដល់​លើឆាក​បែបនេះ?

ភ្នំពេញ៖ ពិតជាពិសេសខ្លាំងមែនទែនសម្រាប់កម្មវិធី “Saturday Night LIVE – Let’s Party” កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ដោយបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ពីក្រុមតន្ត្រី Strong Band បានទាក់ទាញស្រីស្អាតម្នាក់ឱ្យឡើងដល់លើឆាករាំកម្សាន្តសប្បាយយ៉ាងចាស់ដៃជាមួយទស្សនិកជនដែលបានចូលរួមទស្សនាដោយផ្ទាល់នៅ CTN ។

សម្រាប់ទស្សនិកជនដែលបានទស្សនាកម្មវិធីដ៏អស្ចារ្យនេះ កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ប្រាកដជាភ្ញាក់ផ្អើល។ អំឡុងពេលវគ្គចុងក្រោយនៃកម្មវិធី ក្រុមតន្ត្រី បានផ្អាកទាំងពាក់កណ្ដាលបទ ដើម្បីអញ្ជើញអ្នកចូលរួមកម្មវិធីជប់លៀងរបស់យើងដ៏ស្រស់សោភាមួយរូបនេះ ឱ្យឡើងរាំនៅលើឆាកតន្ត្រី ដើម្បីញ៉ាំងបរិយាកាសកាន់តែពិសេសបន្ថែមទៀត។

កម្មវិធី “Saturday Night LIVE – Let’s Party” បានពាំនាំចំណីចក្ខុជាច្រើនវគ្គសម្រាប់ទស្សនិកជនកម្សាន្តអារម្មណ៍ដែលមានដូចជា ការដើរបង្ហាញម៉ូតពីក្រុមតារាបង្ហាញម៉ូតកំពូលប្រចាំព្រះរាជាណាចក្រកម្ពុជា ការ Mix បទចម្រៀងបែប EDM ពី DJ ល្បីឈ្មោះ និងការរាំលេងកម្សាន្តជាមួយបទចម្រៀងបែបរ៉ក់សប្បាយៗផងនោះ បានញ៉ាំងកម្មវិធីទាំងមូលឱ្យកាន់តែកក្រើកថែមមួយកម្រិតទៀត។

កម្មវិធី “Saturday Night LIVE – Let’s Party” មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីវេលាម៉ោង ៧-៩ យប់ ដូចនេះរង់ចាំទស្សនានៅសប្តាហ៍ក្រោយបន្តទៀតទាំងអស់គ្នាថាតើ កម្មវិធីនឹងមានអ្វីថ្មីបន្ថែមទៀត ដែលមានផ្សាយជូននៅ CTN តែមួយគត់៕

(តំណភ្ជាប់វីដេអូ)

https://www.facebook.com/ctntvcambodia/videos/1366884467139230

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង