×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

នេះជា​ចំនួន​ទឹកប្រាក់​រង្វាន់ សម្រាប់​កីឡាករ​ដែល​នឹងក្លាយជា​ម្ចាស់ខ្សែក្រវាត់ CBS គុនខ្មែរ

កាលពីសប្ដាហ៍មុន ដោយសារតែលក្ខខណ្ឌ តម្រូវឱ្យបេក្ខភាពសម្រាក 1 សប្ដាហ៍បន្ទាប់ពីការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូច្នេះ CBS គុនខ្មែរ នឹងចាប់ផ្ដើមការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ 3 នៅសប្ដាហ៍នេះ និងការប្រកួតដណ្ដើមខ្សែក្រវាត់ ទម្ងន់ 54 គីឡូក្រាម និង 57 គីឡូក្រាម នឹងត្រូវធ្វើឡើងនៅសប្ដាហ៍បន្ទាប់។

ចំពោះប្រាក់រង្វាន់សម្រាប់ម្ចាស់ខ្សែក្រវាត់ទាំងពីរ ប្រភេទទម្ងន់ ត្រូវបានប្រកាសជាផ្លូវការផងដែរ ក្នុងនោះ ម្ចាស់ខ្សែក្រវាត់ 54 គីឡូក្រាម នឹងទទួលបាន 20 លានរៀល ខណៈម្ចាស់ខ្សែក្រវាត់ 57 គីឡូក្រាម ក៏ទទួលបាន 20 លានរៀលដូចគ្នា។ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កីឡាករ ផល ស៊ីឡុង ប៉ះ សូដា សូសែន ខណៈកីឡាករ ធន់ ស៊ីហុង ត្រូវជួបកីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅសប្ដាហ៍បន្ទាប់ ក្រោយពីការប្រកួតដណ្ដើមលេខ 3 ។

សម្រាប់ជើងឯករង និងអ្នកទទួលបានលេខ 3 ក៏នឹងទទួលបានទឹកប្រាក់លើកទឹកចិត្តផងដែរ។ កីឡាករ ប៊ន ពន្លឹក នឹងត្រូវប៉ះ ផាន់ ខាំតៃ ខណៈ ឡុង អាឆើត ប៉ះ ថា សារុន។

ការប្រកួតដណ្ដើមលេខ 3 នឹងត្រូវធ្វើការប្រកួតគ្នានៅថ្ងៃសុក្រ ទី 8 ខែកក្កដា ឆ្នាំ 2022 ចាប់ពីម៉ោង 7-9 យប់ ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និង ហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ហើយប្រិយមិត្ត ក៏អាចចូលរួមទស្សនាផ្ទាល់នៅស្ទូឌីយោរបស់ CTN បានផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង