បារាំង៖ Song Hye Kyo ដែលគ្រប់គ្នាបានដឹងហើយថា តារាស្រីរូបនេះមានសម្រស់មិនចេះចាស់សោះបើទោះជាវ័យកាន់តែជ្រេក៏ពិតមែន។ តារាស្រីត្រកូល Song រូបនេះបានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំងក្នុងកម្មវិធីបង្ហាញម៉ូតគ្រឿងអលង្ការម៉ាក Chaumet នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី ០២ ខែកក្កដា ថ្មីៗនេះ។
គ្រាន់តែស្លៀកសម្លៀកបំពាក់ឈុតខ្មៅដ៏សាមញ្ញមួយ និងពាក់ខ្សែក ក្រវិលប៉ុណ្ណេះ ធ្វើឱ្យតារាស្រីវ័យ ៤១ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍មិនស្ទើរឡើយ ជាក់ស្តែងមើលទៅហាក់សាមញ្ញមែនពិត ប៉ុន្តែភាពលេចធ្លោរបស់នាងបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមលាន់មាត់សរសើរគ្រប់ៗគ្នាតែម្តង។ ចង់ដឹងថា Song Hye Kyo មានភាពលេចធ្លោខ្លាំងប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕