×

ខ្សែប្រយុទ្ធ Raheem Sterling របស់ Manchester City បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ Chelsea

កីឡាករវ័យ 27 ឆ្នាំ Raheem Sterling នៅសល់កុងត្រាមួយឆ្នាំទៀតនៅ Manchester City បានសម្រេចចិត្តចូលរួមជាមួយ Chelsea ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ BBC ។

Man City បានចុះហត្ថលេខាលើ Sterling ពី Liverpool ក្នុងកិច្ចព្រមព្រៀងតម្លៃ 49 លានផោនកាលពីឆ្នាំ 2015 ហើយបានបន្តស៊ុតបញ្ចូលទីបាន 131 គ្រាប់ក្នុង 339 ប្រកួត។

ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ Sterling នឹងក្លាយជាកីឡាករដ៏សំខាន់ដំបូងគេរបស់ Chelsea ចាប់តាំងពីពួកគេត្រូវបានកាន់កាប់ដោយសម្ព័ន្ធដែលដឹកនាំដោយលោក Todd Boehly ។

កិច្ចព្រមព្រៀងនេះ នឹងត្រូវធ្វើឡើងទាន់ពេលវេលាសម្រាប់ Sterling ដើម្បីធ្វើដំណើរជាមួយក្រុម Chelsea មុនពេលពួកគេចាកចេញសម្រាប់ដំណើរទេសចរណ៍មុនបើករដូវកាលរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។

ក្លិបធំៗផ្សេងទៀត រួមទាំង Barcelona, Real Madrid និង Bayern Munich ក៏ចាប់អារម្មណ៍លើ Sterling ដែរ ប៉ុន្តែកីឡាកររូបនេះ ផ្ដល់អាទិភាពសម្រាប់ក្លិប Chelsea ។ ប៉ុន្តែទោះជាយ៉ាងណា Man City ចង់ឱ្យ Sterling បន្តស្នាក់នៅ ហើយកីឡាករអង់គ្លេស មិនមានអារម្មណ៍មិនល្អចំពោះក្លិប ឬអ្នកចាត់ការ Pep Guardiola នោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង