អាមេរិក៖ ទោះបីជាវ័យឈានចូល ៧៣ឆ្នាំហើយក៏ពិតមែន ប៉ុន្តែកំពូលអ្នកច្នៃម៉ូតលំដាប់ពិភពលោក Vera Wang នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយមិនសរសើរមិនបានចំពោះការច្នៃម៉ូតសម្លៀកបំពាក់របស់ខ្លួនឱ្យនៅតែស៊ីវិល័យជានិច្ច។
ប្រសិនអ្នកច្នៃម៉ូតរូបនេះ មិនបានឱ្យដឹងពីអាយុរបស់គាត់ទេ ជឿថាគ្មាននរណាម្នាក់អាចទាយដឹងឡើយត្បិតក្រៅពីភាពប៉ិនប្រសប់ក្នុងការតុបតែងខ្លួនហើយនោះ Vera Wang ថែមទាំងថែរក្សាស្បែកបានយ៉ាងល្អផងដែរ ដោយមិនមានសភាពទ្រុឌទ្រោមទៅតាមវ័យឡើយ។
ចង់ដឹងថា កំពូលអ្នកច្នៃម៉ូតរូបនេះ ស៊ីវិល័យ នៅក្មេងវ័យខ្លាំងប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕