×

ផ្អែមល្ហែមណាស់! តួឯកស្រី​ក្នុងរឿង ព្រៃភ្នំជំរុំស្នេហ៍ បណ្តើរ​ស្វាមី​ទៅ​ញ៉ាំអាហារ​ពេលល្ងាច​យ៉ាង​រ៉ូមែនទិក​ក្នុង​ថ្ងៃគម្រប់ខួប​អាពាហ៍ពិពាហ៍ ២៣ឆ្នាំ

ថៃ៖ Nusbapunnakanta ឬ គ្រប់គ្នាបានស្គាល់នាងតាមរយៈជាតួឯកស្រី សុផាន់ម៉ៃ ក្នុងរឿង “ព្រៃភ្នំជំរុំស្នេហ៍” បានធ្វើឱ្យអ្នកគាំទ្រចង់លើសជាតិស្ករ បន្ទាប់ពីនាងបានចែករំលែករូបភាពផ្អែមល្ហែមរបស់ខ្លួនជាមួយស្វាមីក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ២៣ឆ្នាំកាលពីយប់មិញនេះ។

ទោះបីជាពេលវេលាកន្លងទៅអស់ជាច្រើនឆ្នាំហើយក៏ពិតមែន ប៉ុន្តែក្តីស្រលាញ់របស់តារាស្រីរូបនេះជាមួយស្វាមី នៅតែរក្សាបានល្អដូចគ្រាដំបូងអ៊ីចឹង ជាហេតុធ្វើឱ្យមហាជនស្ងើចសរសើរពីចំណងអាពាហ៍ពិពាហ៍ដែលមនុស្សជាច្រើនប្រាថ្នាចង់បាន។

គួរបញ្ជាក់ដែរថា Nusbapunnakanta បានរៀបការជាមួយនឹងអ្នកនយោបាយ Puttipong Punnakanta ដែលមានមុខមាត់ក្នុងសង្គម ដោយទទួលបានកូនប្រុសចំនួន ២នាក់ដោយពេលនេះកូនទាំង២បានធំពេញវ័យហើយផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង