×

Chelsea គ្រោងឆក់យក Frenkie de Jong ខណៈ Man Utd មានភាព​មិនច្បាស់លាស់

Thomas Tuchel មានទំនុកចិត្តថា Frenkie de Jong អាចត្រូវបានបញ្ចុះបញ្ចូលឱ្យបដិសេធ Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករនេះ ហើយរូបគេនឹងអាចចូលរួមជាមួយ Chelsea ។

Man Utd នៅតែស្ថិតក្នុងការចរចាជាមួយ Barcelona ដើម្បីចុះហត្ថលេខាជាមួយ De Jong ហើយអ្នកចាត់ការ Erik ten Hag បានដាក់គោលដៅចម្បងលើខ្សែបម្រើហុល្លង់ នៅមុនរដូវកាលថ្មី។

ខណៈពេលតម្លៃ 56.2 លានផោន ត្រូវបានយល់ព្រម វានៅមានបញ្ហាផ្សេងទៀតដែលត្រូវដោះស្រាយ ខណៈក្លិបទាំងពីរ ព្យាយាមដោះស្រាយបញ្ហានៃប្រាក់បៀវត្សរ៍ ដែល Barcelona បានជំពាក់កីឡាករហុល្លង់ 17 លានផោន។

ប្រធានក្លិប Barcelona លោក Joan Laporta បាននិយាយជាសាធារណៈថា De Jong មិនមែនសម្រាប់លក់នោះទេ របាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញអះអាងថា Chelsea ឥឡូវនេះបានចូលប្រជែងយកកីឡាករអន្តរជាតិហុល្លង់ផងដែរ។

Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារា Chelsea ពីររូបគឺ Cesar Azpilicueta និង Marcos Alonso ។ ក្រុមតោខៀវ ត្រូវបានរាយការណ៍ថា នឹងផ្តល់ជូនកីឡាករទាំងពីរបូកបន្ថែម 51 លានផោន សម្រាប់ប្ដូរយក De Jong ។

Alonso នៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Chelsea ហើយបានបង្ហើបថា គាត់នឹងបើកចំហសម្រាប់ការវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញនៅរដូវក្តៅនេះ។ ចំណែក ប្រធានក្រុមតោខៀវ Azpilicueta បាននៅលើរ៉ាដារបស់ Barcelona ស្ទើរតែពេញមួយឆ្នាំ។

Chelsea ក៏កំពុងព្យាយាមចុះហត្ថលេខាលើតារាហុល្លង់ម្នាក់ទៀត ពោលគឺខ្សែការពារ Matthijs de Ligt ដែលបានលេងជាមួយ De Jong ក្រោមការគ្រប់គ្រងរបស់លោក Ten Hag នៅ Ajax មុនពេលចូលរួមជាមួយ Juventus កាលពីឆ្នាំ 2019 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង