×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

គន្លឹះ៥យ៉ាង ជួយ​បន្សុទ្ធឈាម និង​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ

ឈាមមានមុខងារសំខាន់ខ្លាំងនៅក្នុងរាងកាយរបស់យើង ដោយបញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់កោសិកាពាន់លាន។ មួយវិញទៀត ឈាមដឹកនាំកាកសំណល់ពីសរីរាង្គបន្សាបជាតិពុល ចេញពីរាងកាយ ព្រមទាំងគ្រប់គ្រងសីតុណ្ហភាព PH ទឹកនៅក្នុងរាងកាយ និងជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធភាពស៊ាំ។

ដូច្នេះហើយ ដើម្បីឱ្យឈាមគ្មានជាតិពុល និងដើម្បីឱ្យមុខងាររាងកាយដំណើរការបានត្រឹមត្រូវ យើងគួរតែអនុវត្តគន្លឹះមួយចំនួនខាងក្រោម ដើម្បីបន្សុទ្ធឈាម។

១. ហាត់ប្រាណជាទៀងទាត់

ពិតណាស់ ការហាត់ប្រាណអាចជួយពង្រឹងសរីរាង្គសំខាន់ៗនៃរាងកាយ។ មិនតែប៉ុណ្ណោះ លំហាត់ប្រាណគ្រប់ទម្រង់ អាចធ្វើឲ្យចរន្តឈាមក្នុងរាងកាយប្រសើរឡើង បង្កើនការផលិតញើស និងការដកដង្ហើម ដែលទាំងនេះដើរតួនាទីសំខាន់ក្នុងការបញ្ចេញជាតិពុលពីរាងកាយ។ នៅពេលដែលឈាមចរាចរពាសពេញរាងកាយកាន់តែច្រើន ថ្លើម និងកូនកណ្ដុរនឹងដំណើរការកាន់តែល្អដូចគ្នា។

២. ញ៉ាំទឹកឲ្យគ្រប់គ្រាន់

ការញ៉ាំទឹកជាវិធីសាស្ត្រងាយស្រួលបំផុត ក្នុងការបន្សុទ្ធឈាម ដោយបណ្ដេញជាតិពុល និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ទាំងអស់ចេញពីរាងកាយ។ លើសពីនេះ ទឹកផ្ទុកសារធាតុCurcumin ដែលជួយការពារថ្លើម ដោយកម្ចាត់មេរោគ និងធ្វើឲ្យការរំលាយអាហារមានភាពប្រក្រតី៕

៣. បន្លែ​

ជាមួយ​គ្នា​​នេះ​ដែរ​ យើង​គួរ​តែ​បញ្ចូល​បន្លែ​ក្នុង​របប​អាហារ​ដូចជា Broccoli ស្ពៃ​ក្ដោប​ និង​ឆៃថាវ ដើម្បី​ជួយ​បន្សុទ្ធ​ឈាម​។ ក្រៅ​ពី​នេះ យើង​ចាំបាច់​បន្ថែម​បន្លែ​ស្លឹក​បៃតង​ទើប​ជា​ការ​ប្រសើរ​។

៤. ក្រូច​ឆ្មារ

​បន្ថែម​ពី​នេះ ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ក្រូច​ឆ្មារ​ អាច​ជួយ​ជំរុញ​ការ​បំបែក​ខ្លាញ់​នៅ​ក្នុង​រាងកាយ​ និង​កាត់បន្ថយ​ការឈឺតម្រងនោម បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាង​នេះ​ទៅ​ទៀត​ វីតាមីន​ និង​សារធាតុ​រ៉ែ​នៅ​ក្នុង​ក្រូច​ឆ្មារ អាច​ជួយ​បន្សុទ្ធ​ឈាម​ និង​ប្រព័ន្ធ​រាងកាយ​ទាំង​មូល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

៥. គេង​ឲ្យ​បាន​គ្រប់គ្រាន់​

ការ​គេង​​បាន​គ្រប់គ្រាន់​មាន​សារសំខាន់​ណាស់ ពីព្រោះ​មុខងារ​ជា​ច្រើន​របស់​រាងកាយ​ ក៏​ដូចជា​ការ​ជួសជុល​រាងកាយ​ ​កើត​ឡើង​នៅ​អំឡុង​ពេល​គេង។ ហេតុ​នេះ​ហើយ​ យើង​គួរ​តែ​គេង​យ៉ាង​តិច​ឲ្យ​បាន​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង