×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utd ដាក់សំណើ​ជាថ្មី សម្រាប់​ខ្សែប្រយុទ្ធ Antony របស់ Ajax

Manchester United ដាក់សំណើ 60 លានអឺរ៉ូ ដើម្បីទិញខ្សែប្រយុទ្ធប្រេស៊ីល Antony ពី Ajax ប៉ុន្តែក្លិបហុល្លង់ ទាមទារប្រហែល 80 លានអឺរ៉ូ។ នេះបើយោងតាមសារព័ត៌មាន Goal ។

សាមីខ្លួន ចង់ផ្ដល់ឱកាសសម្រាប់ខ្លួនឯងនៅក្នុងការប្រកួតប្រជែងនៅក្របខណ្ឌ Premier League និងចង់ជួបជុំជាមួយអតីតអ្នកចាត់ការរបស់ខ្លួន គឺលោក Erik ten Hag ដែលកំពុងគ្រប់គ្រងក្រុម Man Utd ។

កីឡាករវ័យ 22 ឆ្នាំ រកបាន 8 គ្រាប់ និង បញ្ជូន 4 ដងក្នុង 23 ប្រកួតនៅក្របខណ្ឌហុល្លង់ ក្រោមការដឹកនាំរបស់លោក Erik ten Hag កាលពីរដូវកាលមុន ដែលជាឆ្នាំដែលពួកគេបានឈ្នះពានរង្វាន់។

Antony បានផ្ទេរពីក្លិប Sao Paulo នៅឆ្នាំ 2020 ដោយបន្តរកបាន 23 គ្រាប់ ក្នុង 79 ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់។ កុងត្រាជាមួយ Ajax នឹងត្រូវបញ្ចប់នៅរដូវកាលក្ដៅ ឆ្នាំ 2025 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង