×
ព័ត៌មានថ្មី
  1. ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤
  2. MasterChef Cambodia រដូវកាលទី៤៖ ឱកាសលើកទីពីររបស់បេក្ខនារី ជា សុវាចា បានរបូតចេញពីដៃក្នុងការប្រកួតវិញ្ញាសាសម្ពាធ
  3. កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ
  4. សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម
  5. រង្វាន់តែមួយ ជើងឯកតែម្នាក់! សមរភូមិប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា កម្មវិធី «កម្លាំងគោជល់» ចាប់ផ្ដើមផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងសប្ដាហ៍នេះ

បង្ហាញ​ប្រវត្តិកាល​ខ្លះៗ អំពី​ការបាញ់បោះ​លើ​ឥស្សរជន​នយោបាយ​ជប៉ុន​គិតត្រឹមឆ្នំា​ទសវត្សរ៍ទី៩០ រហូត​មក

ជប៉ុន៖ សម្រាប់ប្រទេសជប៉ុនការបាញ់ប្រហារជារឿងកម្រណាស់ ដោយសារតែប្រទេសនេះមានការហាមប្រាមយ៉ាងតឹងតែងលើការកាន់កាប់អាវុធ។ ខ្លឹមសារខាងក្រោមនេះនិយាយអំពីប្រវត្តិកាលនៃការបាញ់ប្រហារមកលើអ្នកនយោបាយនៅក្នុងប្រទេសជប៉ុនមានដូចខាងក្រោម៖

-ឆ្នាំ ១៩៩០៖ អភិបាលក្រុងណាហ្កាសាគិ (Nagasaki) លោក ម៉ូតូស៊ីម៉ា ហ៊ីតូស៊ិ (Motoshima Hitoshi) ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការបាញ់ប្រហារដោយពួកស្តាំនិយម។
-ឆ្នាំ ១៩៩២៖ អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី លោក ខានីម៉ារឹ ស៊ីន (Kanemaru Shin) ទទួលរងការបាញ់ប្រហារដោយខ្មាន់កាំភ្លើងស្តាំនិយម ខណៈលោករៀបចំបញ្ចប់សុន្ទរកថានៅក្នុងខេត្តតូជីហ្គី (Tochigi) ភាគខាងជើងទីក្រុងតូក្យូ ប្រទេសជប៉ុន។ គួរបញ្ជាក់ផងដែរថា លោក ខានីម៉ារឹ (Kanemaru) មិនមានរបួសធ្ងន់ធ្ងរទេខណៈនោះ។
-ឆ្នាំ ១៩៩៤៖ អតីតនាយករដ្ឋមន្ត្រី ហូសូកាវ៉ា ម៉ូរីហ៊ីរ៉ូ (Hosokawa Morihiro) ត្រូវខ្មាន់កាំភ្លើងជាអតីតសមាជិកនៃក្រុមស្តាំនិយម លបលួច បាញ់សម្លាប់នៅសណ្ឋាគារតូក្យូ។ ក្នុងហេតុការណ៍នោះ លោក ហូសូកាវ៉ា (Hosokawa) មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។
-ឆ្នាំ ១៩៩៥៖ ឧត្តមសេនីយ៍ គឺនីម៉ាត់ស្ហ៊ឹ តាកាជិ (Kunimatsu Takaji) អគ្គស្នងការនគរបាលជាតិ ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារ នៅមុខគេហដ្ឋានរបស់លោក ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ ១៩៩៥។
-ឆ្នាំ ២០០៧៖ អភិបាលក្រុងណាហ្កាសាគិ (Nagasaki) ម្នាក់ទៀត លោក អ៊ីតូ អ៊ីចូ (Ito Itcho) បានស្លាប់បាត់បង់ជីវិត ក្រោយកើតមានហេតុការណ៍បាញ់សម្លាប់ ដែលរៀបចំឡើងដោយ ក្រុមឧក្រិដ្ឋជន៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ NHK World

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង