×

និស្សិត​កេនយ៉ាម្នាក់ ក្លែងបន្លំ​ថា​ខ្លួន​ត្រូវគេ​ចាប់ជំរិត ដើម្បី​ទារលុយ​ពី​ឪពុកម្ដាយ​បង្កើត

កេនយ៉ា៖ និស្សិតជនជាតិកេនយ៉ាម្នាក់ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំពីការចាប់ជំរិត ដើម្បីទាមទារលុយពីឪពុកម្ដាយរបស់គាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ដោយបុរសរូបនេះ បានទូរសព្ទទៅម្ដាយរបស់គាត់ ដើម្បីឱ្យជួយយកប្រាក់ជិត ៦០០ដុល្លារមករំដោះខ្លួនពីក្រុមចាប់ជំរិត ប៉ុន្តែទាំងនេះ សុទ្ធតែជាការប្រឌិតឡើងរបស់គាត់ប៉ុណ្ណោះ។

ប៉ូលីសនៅក្នុងរដ្ឋធានី ណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា បានចាប់ខ្លួននិស្សិតពេទ្យម្នាក់នេះ ដោយចោទប្រកាន់ថាបានក្លែងបន្លំការចាប់ជំរិតខ្លួនឯង ដើម្បីទាមទារប្រាក់ពីឪពុកម្តាយរបស់គាត់។ គេមានឈ្មោះថា Edwin Kamau អាយុ 23 ឆ្នាំ បានបាត់ខ្លួន កាលពីថ្ងៃអាទិត្យ។

ថ្លៃលោះដំបូងត្រូវបានបង់កាលពីថ្ងៃពុធ ប៉ុន្តែប៉ូលិសនិយាយថា និស្សិតរូបនេះ បានទៅផឹកស៊ីនៅជាយក្រុងជាមួយនារីម្នាក់ ដែលក្រោយមកបានលួចលុយរបស់និស្សិតរូបនេះ។

កាលពីថ្ងៃព្រហស្បតិ៍ និស្សិតនេះ ទូរសព្ទទៅម្ដាយ ដើម្បីឱ្យបង់ប្រាក់លោះជាលើកទីពីរ ប៉ុន្តែត្រូវបានចាប់ខ្លួនភ្លាមៗ ហើយលុយត្រូវបានរកឃើញនៅក្នុងស្បែកជើងរបស់គេ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង