ប្រ៊េស៊ីល៖ សម្រាប់បុគ្គលិកដែលបម្រើការនៅតាមក្រុមហ៊ុននានា ភាគច្រើនតែងប្តូរកន្លែងការងារដើម្បីទទួលបានប្រាក់ខែខ្ពស់ ក៏ដូចជាចង់បានបទពិសោធន៍ថ្មីៗសម្រាប់ជីវិតពួកគេផងដែរ។ ប៉ុន្តែ បើក្រលេកមើលទៅបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនក្រណាត់ម្នាក់នៅប្រទេសប្រ៊េស៊ីល គឺលោក Walter Orthmann បានធ្វើការឱ្យក្រុមហ៊ុនរយៈពេល ៨៤ឆ្នាំមកហើយ ចាប់តាំងពីបុគ្គលិកតូចតាចរហូតដល់ក្លាយជាប្រធានគ្រប់គ្រងផ្នែកលក់។
បើទោះជាពេលនេះលោកតាមានវ័យ ១០០ឆ្នាំហើយក៏ពិតមែន ប៉ុន្តែលោកមិនដែលមានបំណងចង់លាឈប់ពីការងារឡើយ។ លោកបានឱ្យដឹងថា យើងត្រូវមានភាពពុះពារ និងខ្នះខ្នែងជាមួយការងាររបស់ខ្លួនជានិច្ច។ គួរបញ្ជាក់ដែរថា បើទោះជាពេលនេះ Walter Orthmann មានវ័យ ១០០ឆ្នាំហើយក៏ពិតមែន ប៉ុន្តែលោកនៅតែមានសុខភាពល្អអាចប្រកបការងារបានយ៉ាងរលូនដោយលោកបានបញ្ជាក់ថា លោកតែងធ្វើលំហាត់ប្រាណជាប្រចាំ និងជាពិសេសគឺការបរិភោគអាហារសុខភាព ចំណែកឯអាហារណាដែលមិនល្អចំពោះសុខភាពគឺលោកចៀសវាងបំផុត៕