×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ហុិន ចាន់នីរ័ត្ន កាន់តែ​បង្ហោះ​ពាក្យប្លែកៗ​បង្ហាញ​អារម្មណ៍​ឈឺចាប់​នៅលើ​បណ្តាញសង្គម

ភ្នំពេញ៖ មួយរយៈមុន មហាជនបានសង្កេតឃើញថា តារាសម្តែងរូបសង្ហារ សេង មង្គល និងពិធីការនីធ្មេញច្រពើស ហុិន ចាន់នីរ័ត្ន មានភាពស្និទ្ធស្នាល ហួងហែង ប្រចណ្ឌគ្នាប្រៀបបីជាគូស្នេហ៍នឹងគ្នានោះ ត្រូវបានអ្នកគាំទ្រនាំគ្នាផ្គូរផ្គងដោយហេតុតារាប្រុសស្រីទាំង២ពិតជាស័ក្តិសមគ្នាជាខ្លាំង ប៉ុន្តែពេលនេះអ្វីៗបានប្រែប្រួលមួយរំពេចដោយលែងឃើញអ្នកទាំង២ ស្និទ្ធស្នាលគ្នាដូចមុនទៀត។

មិនត្រឹមតែប៉ុណ្ណោះ ស្រីស្អាត ហុិន ចាន់នីរ័ត្ន ថែមទាំងឃើញបង្ហោះភាពឈឺចាប់កប់ក្នុងចិត្តតែម្នាក់ឯងជារឿយៗ ថែមទាំងច្រៀងចម្រៀងរបស់ “នៅទីនេះកំពុងមានមនុស្សខូចចិត្ត” ទៀតផង។

ការបង្ហាញអារម្មណ៍ប្លែកៗនៅលើបណ្តាញសង្គមនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់នាងមានការបារម្ភផងដែរ ប៉ុន្តែអ្វីដែលពួកគេអាចធ្វើបានគឺមានតែផ្តល់ជាកម្លាំងចិត្តដល់នាងប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង