×

ពេជ្រ សូលិកា៖ ខ្ញុំមិនយំ មិនមែន​បាន​ន័យថា​ខ្ញុំមិនឈឺ អ្វី​ដែលខ្ញុំធ្វើ​គឺ​ដើម្បីក្រពះប្អូន និង​កូនប្រុសខ្ញុំ​ប៉ុណ្ណោះ

ភ្នំពេញ៖ ជឿថា រឿងរ៉ាវចែកផ្លូវគ្នារវាងតារាចម្រៀង ពេជ្រ សូលិកា និងអតីតគូដណ្តឹង បានធ្វើឱ្យមហាជនមិនតិចឡើយនាំគ្នាចាប់អារម្មណ៍ និងសោកស្តាយចំពោះគូមួយនេះជាខ្លាំង។

បន្ទាប់ពីការប្រកាសចែកផ្លូវគ្នាហើយ ពេជ្រ សូលិកា នៅតែបង្ហាញសកម្មភាពបំពេញការងារប្រចាំថ្ងៃធម្មតារហូតធ្វើឱ្យមនុស្សមួយចំនួនយល់ថា នាងគ្មានអារម្មណ៍ឈឺចាប់ជាមួយការបែកបាក់នេះឡើយ ព្រោះសកម្មភាពសព្វថ្ងៃនៅសើចសប្បាយបាននៅឡើយ មិនឃើញមានអ្វីបង្ហាញថានាងពិបាកចិត្តឡើយ។

បន្ទាប់ពីមានពាក្យសម្តីវាយប្រហារបែបនេះជាច្រើនលើកច្រើនសារ ពេជ្រ សូលិកា បាននិយាយបែបនេះថា “ខ្ញុំមិនបង្ហាញថាខ្ញុំយំ មិនមែនបានន័យថាខ្ញុំមិនឈឺទេ សូមកុំប៉ះទង្គិចផ្លូវចិត្តខ្ញុំទៀត ខ្ញុំសុំអង្វរ គ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើឥលូវនេះ គឺដើម្បីក្រពះប្អូន និងកូនរបស់ខ្ញុំ”។

ពាក្យទាំងនេះបានបង្ហាញឱ្យឃើញពីភាពឈឺចាប់តែមិនអាចបង្ហាញ ត្បិតទំនួលខុសត្រូវដែលត្រូវរ៉ាប់រងគ្រួសារតែម្នាក់ឯងមិនអាចឱ្យនាងទន់ជ្រាយបានឡើយ។ គួរបញ្ជាក់ថា តារាស្រីរូបនេះធ្លាប់ជួបព្យុះភ្លៀងជាច្រើនកន្លងមកដែលធ្វើឱ្យនាងស្ទើរគ្មានជំហរទៅហើយ តែទោះជាយ៉ាងណាក៏នាងនៅតែរឹងមាំដោយមានអ្នកគាំទ្រជាច្រើនចាំជួយលើកទឹកចិត្ត និងសរសើរនាងជានារីដ៏រឹងមាំ បើទោះជាជួបព្យុះភ្លៀងច្រើនយ៉ាងណាក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង