កម្សាន្ត៖ លោក ហេង ប៊ុនលាភ ដែលធ្លាប់ទទួលបានការគាំទ្រខ្ពស់ពីសំណាក់មហាជនជាច្រើនដែលធ្លាប់ទស្សនាការសម្តែងភាពយន្តជាច្រើនកន្លងមកនៅតែទទួលបានការគាំទ្រច្រើនដដែល បើទោះជាខានលេចវត្តមានក្នុងវិស័យសិល្បៈជាយូរឆ្នាំបន្ទាប់ពីសម្រេចចិត្តសាងគ្រួសារមក។
ទោះជាយ៉ាងណា ឆ្លៀតពេលទំនេរពីការងារផ្ទាល់ខ្លួន លោកហេង ប៊ុនលាភ ក៏បានចំណាយពេលវេលាដើម្បីបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តនានា ក៏ដូចជាការសម្តែងភាពយន្តមួយចំនួនដើម្បីបង្ហាញក្តីនឹករលឹកដល់អ្នកគាំទ្រ ក៏ដូចជារំឮកអនុស្សាវរីយ៍កាលនៅប្រលូកក្នុងសិល្បៈផងដែរ។ ឃើញថា ទោះជាមានវ័យជ្រេបន្តិចក៏ពិតមែន ប៉ុន្តែលោក ហេង ប៊ុនលាភ នៅតែស្រស់សង្ហាមិនចាញ់សិល្បករក្មេងៗជំនាន់ក្រោយឡើយ។
គួររំឮកដែរថា អតីតតារាប្រុសរូបនេះមិនត្រឹមតែមានសមត្ថភាពក្នុងការសម្តែងប៉ុណ្ណោះទេ តែលោកក៏មានទេពកោសល្យក្នុងការច្រៀងផងដែរ ហើយបទចម្រៀងដែលលោកធ្លាប់ទទួលបានការគាំទ្រខ្លាំងនោះគឺ “ទឹកភ្នែកស្វាមី ស្រីឡង់សេ”៕