×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

អ្នកចាត់ការ Liverpool កត់សម្គាល់​ទម្រង់ថ្មី​របស់ Man Utd ក្នុង​ប្រកួត​មិត្តភាព​យប់មិញ

លោក Jurgen Klopp បានកត់សម្គាល់ពីរបៀបនៃការលេងដេញបិទប្រកបដោយគ្រោះថ្នាក់របស់ Manchester United ទៅលើកីឡាករ Liverpool បានបង្កបញ្ហាដល់ក្រុមហង្សក្រហម អំឡុងពេលប្រកួតមិត្តភាពនៅទីក្រុងបាងកក។

ក្រុមបិសាចក្រហម បានយកឈ្នះលើក្រុមហង្សក្រហម ក្នុងលទ្ធផល 4-0 ក្រោមការដឹកនាំដំបូងរបស់អ្នកចាត់ការថ្មីលោក Erik ten Hag មុនបើករដូវកាលថ្មី។ Jadon Sancho, Fred និង Anthony Martial បានជួយឱ្យ Man Utd នាំមុខ 3-0 នៅវគ្គទីមួយ មុនពេល Facundo Pellistri ស៊ុតបញ្ចូលទីគ្រាប់ទី 4 និងជាគ្រាប់ចុងក្រោយ នៅវគ្គទីពីរ។

ក្រុមបិសាចក្រហម បានហ្វឹកហាត់ច្រើនជាងក្រុមហង្សក្រហមមុនការប្រកួត នេះ។ Manchester United បានធ្វើការផ្លាស់ប្តូរកីឡាករចំនួន 10 នាក់នៅពាក់កណ្តាលតង់ ខណៈដែល Liverpool បានផ្លាស់ប្ដូរកីឡាករជាក្រុម 3 លើកក្នុងការប្រកួតនេះ។

ក្រោយចប់ការប្រកួតលោក Klopp បាននិយាយថា៖ “ខ្ញុំបានឃើញពីការលេងដ៏ល្អជាច្រើនក្នុងពេលមួយ ប៉ុន្តែមិនមានស្ថិរភាព ពេលខ្លះយើងស្ថិតក្នុងភាពប្រញាប់ប្រញាល់ វិធីដែល United បិទកីឡាករម្នាក់ៗ ជាពិសេសនៅតំបន់កណ្តាល ពួកយើងបានខូចបាល់ ហើយពួកគេបានបញ្ចប់ទីដោយការវាយបក។”

“វិធីដែល United កំពុងលេងនេះ អ្នកត្រូវការភាពបត់បែនបន្ថែមទៀត នៅពេលដែល Harvey [Elliott] ចូលមកតំបន់កណ្តាល ពួកយើងកាន់តែបង្កគ្រោះថ្នាក់។”

លោក Klopp មានអារម្មណ៍ថា ការប្រកួតនេះបានមកដល់លឿនពេកហើយ នៅក្នុងមុនការបើករដូវកាល។ គាត់បាននិយាយថា៖ “លទ្ធផលនេះគឺយុត្តិធម៌ យើងត្រូវទទួលយកវា ប៉ុន្តែវាច្បាស់ណាស់ថាយើងគួរតែអាចស៊ុតបញ្ចូលទីបានផងដែរ នោះវានឹងក្លាយជាការប្រកួតដ៏អស្ចារ្យជាងនេះ។”

“គ្រាប់បាល់ដែលយើងខូច ពួកយើងបានផ្ដល់ឱ្យពួកគេនូវឱកាស ពួកគេបានបង្កបញ្ហាដល់ពួកយើង ប៉ុន្តែខ្ញុំបានឃើញរឿងល្អៗជាច្រើនពីក្រុមរបស់ខ្ញុំ៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង