×

តន្ត្រីករឯក​លោក រ៉េតធី ដូណា ទទួល​បន្ទុក​រ៉ាប់រង​គ្រួសារ​តាំងពីអាយុ ១២ឆ្នាំ​បន្ទាប់ពី​ឪពុក​ទទួល​មរណភាព

កម្សាន្ត៖ កម្មវិធី “The Big Talk Show” គឺជាកម្មវិធីថ្មីមួយទៀតហើយពីប៉ុស្ថិ៍ទូរទស្សន៍ MyTV ដែលទស្សនិកជននឹងបានដឹងពីប្រវត្តិ ក៏ដូចជាស្នាដៃដ៏អស្ចារ្យរបស់តារាកិត្តិយសយើងដែលបានចូលរួមក្នុងកម្មវិធី។

ជួបជាមួយនឹងតន្ត្រីករដ៏ជំនាញលោក រ៉េតធី ដូណា បានចែករំលែកពីសមិទ្ធផលរបស់ខ្លួនដែលបានសាងលើវិថីសិល្បៈតាំងពីតូចមកថា ដោយសារជំនាញ និងទេពកោសល្យនៃការលេងឧបករណ៍តន្ត្រីរបស់លោកនេះហើយ ធ្វើឱ្យលោកមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ ដែលកន្លងមកមានស្នាដៃបទចម្រៀងល្បីៗជាច្រើនមកហើយដែលលោកបាននិពន្ធឡើង។

លោក រ៉េតធី ដូណា បានឱ្យដឹងថា ក្នុងចំណោមបទចម្រៀងជាច្រើនដែលលោកបាននិពន្ធឡើង គឺមានបទចម្រៀងមួយដែលទទួលបានការគាំទ្រខ្លាំងជាងគេនោះគឺ “បេះដូងអ្នកប្រដាល់” ដែលនេះជាសមិទ្ធផលរបស់លោកខំប្រឹងនិពន្ធឡើងដោយចេញពីចិត្ត។ លោកបានឱ្យដឹងបន្ថែមថា ទម្រាំអាចឈរដល់ចំណុចនេះបាន លោកបានខំប្រឹងជាខ្លាំង ព្រោះចាប់តាំងពីអាយុ ១២ឆ្នាំមកលោកត្រូវខំប្រឹងធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារ និងឆ្លៀតទៅសិក្សា បន្ទាប់ពីឪពុកបានទទួលមរណភាពទៅ។

យ៉ាងណាមិញ សម្រាប់បទចម្រៀងនីមួយៗដែលលោកបាននិពន្ធឡើង គឺលោកផ្តោតសំខាន់លើគុណភាព បើទោះជាការចាប់ផ្តើមតាំងពីដំបូងមក មានត្រឹមស្ទូឌីយ៉ូតូចមួយ និងគ្មានឧបករណ៍គ្រប់គ្រាន់ក៏ដោយ ក៏លោកនៅតែព្យាយាមធ្វើយ៉ាងណា ឱ្យបទចម្រៀងដែលជាស្នាដៃរបស់លោកចេញទៅមានគុណភាព។ ចង់ដឹងថា ប្រវត្តិ និងសមត្ថភាពរបស់តន្ត្រីករជំនាញរូបនេះបានឆ្លងកាត់អ្វីខ្លះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(តំណភ្ជាប់វីដេអូ)

https://fb.watch/ed_Qsd2HxZ/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង