កួរ៉េខាងត្បូង៖ Yang Soobin កាន់តែធ្វើឱ្យអ្នកដែលធ្លាប់តាមដានវីដេអូនាងញ៉ាំអាហារឆ្ងាញ់ៗកន្លងមកនាំគ្នាចំហរមាត់ និងហួសចិត្តនិយាយលែងចេញបន្ទាប់ពីនាងបានធ្វើឱ្យមនុស្សជាច្រើនឡើងគីឡូតាមបន្ទាប់ពីមើលវីដេអូញ៉ាំអាហាររបស់នាងរួច។
ប៉ុន្តែពេលនេះ នាងបែរជាប្រែក្លាយពីស្ត្រីដែលមានខ្លាញ់គ្រប់កន្លែងមកជាស្រ្តីម្នាក់ដែលមានរូបរាងស្វែល ក្បាលពោះរាបស្មើវិញក្រោយព្យាយាមហាត់សម្រកអស់រយៈពេលជាង ៣ឆ្នាំមកនេះ។ យ៉ាងណាមិញ មកទល់ពេលនេះ Yang Soobin កាន់តែសិចស៊ីខ្លាំងឡើងដោយកាលពីពេលថ្មីៗនេះ នាងបានយកខោខូវប៊យខ្លីមួយដែលនាងធ្លាប់ស្លៀកពីមុន មកស្លៀកម្តងទៀតឃើញមានភាពខុសប្លែកដូចមនុស្ស ២នាក់ផ្សេងគ្នាអ៊ីចឹង។
ការអភិវឌ្ឍខ្លួនរហូតអាចដើរដល់ចំនុចមួយនេះ បានធ្វើឱ្យតារាយូធូបរូបនេះសប្បាយរីករាយ និងមានមោទកភាពចំពោះសមិទ្ធផលដែលខ្លួនបានព្យាយាមកន្លងមកអស់រយៈពេលជាយូរមកនេះ ហើយក៏ជាលទ្ធផលដែលអ្នកគាំទ្រនាងមានការភ្ញាក់ផ្អើលមិននឹកស្មានថានាងអាចធ្វើបានបែបនេះឡើយ ហើយគ្រប់គ្នាក៏បានចូលរួមអបអរសាទរដល់ការខំប្រឹងកន្លងមករបស់នាងទទួលបានជោគជ័យបែបនេះ៕