×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Chelsea ប្រកាស​ពី​ការចូលរួម​របស់ Raheem Sterling ពី Manchester City ជាផ្លូវការ

Chelsea បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling ពី Manchester City ក្នុងកិច្ចព្រមព្រៀង 50 លានផោន។

Sterling វ័យ 27 ឆ្នាំបានចុះកិច្ចសន្យារយៈពេល 5 ឆ្នាំដើម្បីប្រកបអាជីពនៅកីឡដ្ឋាន Stamford Bridge ។ គួររំឭកថា Man City បានចុះហត្ថលេខាលើ Sterling ពី Liverpool ក្នុងកិច្ចសន្យាតម្លៃ 49 លានផោនកាលពីឆ្នាំ 2015 ។ គេបានបន្តស៊ុតបញ្ចូលទីបាន 131 គ្រាប់ក្នុង 339 ប្រកួត ដោយឈ្នះពាន Premier League ចំនួន 4 ដង។

Sterling គឺជាកីឡាករសំខាន់ដំបូងគេរបស់គ្រូបង្វឹក Chelsea លោក Thomas Tuchel ចាប់តាំងពីការកាន់កាប់ដឹកនាំដោយ Todd Boehly ។

ទន្ទឹមនឹងនេះដែរ Chelsea គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារ Kalidou Koulibaly របស់ Napoli ហើយជិតឈានដល់ការផ្ទេរសម្រាប់ខ្សែការពារកណ្តាល Nathan Ake របស់ Manchester City ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង