×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែការពារ Kalidou Koulibaly ព្រម​ចុះកុងត្រា 4 ឆ្នាំ​ជាមួយ Chelsea

Chelsea គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ពី Napoli ក្នុងកិច្ចសន្យារយៈពេល 4 ឆ្នាំ។

កីឡាករវ័យ 31 ឆ្នាំរូបនេះ បានហោះទៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធ ដើម្បីពិនិត្យសុខភាព និងបញ្ចប់ការផ្ទេរមុនពេលគាត់ចូលរួមជាមួយ Chelsea ក្នុងដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិករបស់ពួកគេ។ Chelsea ក៏ជិតនាំយកខ្សែការពារកណ្តាលរបស់ Manchester City កីឡាករ Nathan Ake ផងដែរ។

អ្នកទាំងពីរ នឹងជំនួសចន្លោះប្រហោងនៅតំណែងរបស់ Antonio Rudiger និង Andreas Christensen ដែលបានចាកចេញទៅទៅ Real Madrid និង Barcelona ។

កាលពីព្រឹកថ្ងៃពុធ Chelsea បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Raheem Sterling ពី Manchester City ក្នុងកិច្ចសន្យាតម្លៃ 50 លានផោនផងដែរ។

Koulibaly ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបជាច្រើននៅ Premier League បានចូលរួមជាមួយ Napoli ពីក្រុម Genk កាលពីឆ្នាំ 2014 និងបានបង្ហាញខ្លួន 317 ប្រកួតសម្រាប់ក្រុមកំពូលតារាងអ៊ីតាលី។

Chelsea កំពុងហ្វឹកហាត់នៅសាកលវិទ្យាល័យ California ហើយ Koulibaly នឹងចូលរួមជាមួយក្រុមនៅ LA ឬ Las Vegas។ Sterling អាចនឹងអាចលេងក្នុងការប្រកួតបើកឆាករបស់ក្រុមតោខៀវ ក្នុងទីក្រុង Las Vegas នៅថ្ងៃសៅរ៍ ទល់នឹង Club America។

កូនក្រុមរបស់លោក Thomas Tuchel នឹងបន្តជួបជាមួយ Charlotte FC នៅ Charlotte នៅថ្ងៃពុធ ទី 20 ខែកក្កដា មុនពេលជួបក្រុម Arsenal ក្នុងទីក្រុង Orlando នៅថ្ងៃទី 23 ខែកក្កដា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង