×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

Vit Vit ចែករំលែក​អំពី​ដំណើរ​អាជីព​របស់ខ្លួន​ជា VJ Vit Vit នាពេលកន្លងមក​តាមរយៈ​រូប 4 សន្លឹក ឃើញហើយ​ពិតជា​រំជួលចិត្ត

ភ្នំពេញ៖ នៅអំឡុងថ្ងៃទី 10 ខែមីនា ឆ្នាំ 2022 កន្លងទៅ VJ Vit Vit បាននាំម្តាយទៅកម្សាន្តនៅសហរដ្ឋអាមេរិក បន្ទាប់ពីខំប្រឹងធ្វើការអស់ជាច្រើនឆ្នាំមកនេះ។ ប៉ុន្តែគួរឱ្យសោកស្តាយដែលពេលវេលាល្អៗពិតជាខ្លី ដោយសារតែម្តាយរបស់ Vit Vit បានធ្លាក់ខ្លួនឈឺ និងត្រូវបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ ដោយនាងត្រូវមើលថែម្តាយរបស់គាត់តែម្នាក់ឯងនៅស្រុកគេ ធ្វើឱ្យមានការពិបាកសព្វគ្រប់បែបយ៉ាង។

អំឡុងពេលបញ្ហាកំពុងតែកើតឡើង Vit Vit ក៏បានទទួលបានទូរសព្ទពីនាយកប្រតិបត្តិ CBS ដោយគាត់សួរនាំពីចំណាប់អារម្មណ៍នៃការចូលរួមធ្វើជា VJ ក្នុងកម្មវិធីថ្មី “Saturday Night Live”។ Vit Vit បានបន្ថែមឱ្យដឹងថា កញ្ញាពិតជាមានអារម្មណ៍រំភើបជាខ្លាំង ទន្ទឹមនឹងនោះគាត់បានពន្យល់ស្ថានភាពរបស់ខ្លួន និងបញ្ហាដែលមិនអាចធ្វើទៅរួចផងដែរ។

ទីបំផុត Vit Vit ទទួលបានឱកាសដ៏ល្អមួយនេះដោយបានក្លាយជា VJ ក្នុងកម្មវិធី “Saturday Night Live” ដោយទទួលបាននូវក្តីស្រលាញ់ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជននៅទូទាំងប្រទេសដែលជារឿងមួយធ្វើឱ្យនាងស្ទើរមិនជឿថាអាចទៅរួច។ មិនត្រឹមតែប៉ុណ្ណោះ CBS បានផ្តល់នូវការបណ្តុះបណ្តាល ការគាំទ្រផ្នែកស្មារតី ក៏ដូចជាហិរញ្ញវត្ថុដែលនាងកំពុងត្រូវការបំផុត។

ប៉ុន្តែគួរឱ្យស្តាយ ដែលជំងឺរបស់ម្តាយគាត់មិនបានប្រសើរឡើងដូចអ្វីដែលនរំពឹងទុកនោះឡើយ ដូចនេះ VJ Vit Vit ដែលពោរពេញដោយវោហាសព្ទរូបនេះ ត្រូវសម្រេចចិត្តចាកចេញពីកម្មវិធីដ៏អស្ចារ្យមួយនេះ ដើម្បីនៅផ្ទះមើលថែម្តាយ។ ហើយកម្មវិធី “Saturday Night Live” នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នេះគឺជាថ្ងៃចុងក្រោយរបស់ VJ Vit Vit ។

ដូចនេះកុំភ្លេចចូលរួមទស្សនាកម្មវិធី “Saturday Night Live” ទាំងអស់គ្នាដើម្បីដឹងកាន់តែច្បាស់ថា VJ រូបនេះមានចំណាប់អារម្មណ៍បែបណាខ្លះសម្រាប់ថ្ងៃការងារចុងក្រោយរបស់នាង ដែលមានផ្សាយផ្ទាល់ថ្ងៃសៅរ៍ នេះចាប់ពីម៉ោង ៧-៩ នៅ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង