×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Chelsea បញ្ចប់​ការចង់បាន Cristiano Ronaldo ក្រោយ​ទិញបាន Raheem Sterling

Chelsea បានបញ្ចប់ការចាប់អារម្មណ៍របស់ពួកគេក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Manchester United ។ កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ ៣៧ ឆ្នាំចង់ចាកចេញពីក្លិប ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge ។

ប៉ុន្តែបន្ទាប់ពីការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធក្រុម Manchester City ពោលគឺ Raheem Sterling កាលពីថ្ងៃពុធ គ្រូបង្វឹក Chelsea លោក Thomas Tuchel បាននិយាយថា លោកនឹង “ផ្តោតអារម្មណ៍លើតំបន់ការពារ” របស់ខ្លួនវិញ។

ចំណែកអ្នកចាត់ការក្រុម Manchester United លោក Erik ten Hag ក៏បាននិយាយផងដែរថា Ronaldo “នៅក្នុងផែនការរបស់យើង” និង “មិនមែនសម្រាប់លក់” ទេ។ ខ្សែប្រយុទ្ធរូបនេះ មិនទាន់បានចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលជាមួយ Manchester United នៅទ្វីបអាស៊ី និងប្រទេសអូស្ត្រាលីនៅឡើយទេ ដោយសារតែបញ្ហាផ្ទាល់ខ្លួន។

ម្ចាស់ថ្មីរបស់ Chelsea ពេញចិត្តជាមួយនឹងការជ្រើសរើសកីឡាករជម្រើសជាតិអង់គ្លេស Sterling ហើយចាត់ទុកគាត់ថាជាផ្នែកដ៏សំខាន់។

Tuchel បាននិយាយថាគាត់សង្ឃឹមថា Sterling អាចជួយដល់តំបន់ប្រយុទ្ធ បន្ទាប់ពីការចាកចេញរបស់ Romelu Lukaku ទៅ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើង។

Chelsea ត្រៀវនឹងប្រកាសការមកដល់របស់ខ្សែការពារ Kalidou Koulibaly ពី Napoli ដែលគ្រោងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំ និងពិភាក្សាជាមួយខ្សែការពារកណ្តាល Nathan Ake របស់ Manchester City ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង