ថៃ៖ ពេទ្យសត្វ និងបុគ្គលិកនៅឧទ្យានជាតិ បានជួយសង្គ្រោះកូនដំរីមួយក្បាល និងមេរបស់វាបានធ្លាក់ក្នុងរណ្ដៅ នៅឧទ្យានជាតិមួយនៅប្រទេសថៃ កាលពីពេលថ្មីៗនេះ។
ការជួយសង្គ្រោះនៅឧទ្យានជាតិ Khao Yai ភាគកណ្តាលប្រទេសថៃ បានប្រើប្រាស់ឧបករណ៍ និងគ្រឿងចក្រដើម្បីជីកយកកូនដំរី និងមេដំរីដែលបានសន្លប់។ ការជួយសង្គ្រោះ បានចាប់ផ្តើមនៅពេលភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Nakhon Nayok កាលពីថ្ងៃពុធ បន្ទាប់ពីដំរីអាយុមួយឆ្នាំ បានធ្លាក់ចូលទៅក្នុងរណ្ដៅ។
យោងតាមបុគ្គលិកឧទ្យានជាតិបានឱ្យដឹងថា មេដំរីដែលមានទុក្ខព្រួយ បានឈរយាមកូនដំរី ហើយក៏បានធ្លាក់ចូលពាក់កណ្ដាលខ្លួនផងដែរ។ ក្រុមអ្នកជួយសង្រ្គោះ បានប្រើឧបករណ៍លើក ដើម្បីទាញមេដំរីចេញ រួចគេបានឡើងពីលើវាដើម្បីធ្វើការសង្គ្រោះបេះដូង (CPR)។ ទន្ទឹមនឹងនោះ គេបានកាយដីដើម្បីឱ្យកូនដំរី ដែលអន្ទះសា អាចដើរចេញបាន។
កូនដំរី បានចាប់ផ្តើមបៅមេរបស់វា ដែលបានដឹងខ្លួន ហើយពួកគេទាំងពីរ ត្រូវបានដោះលែងឱ្យត្រឡប់ទៅក្នុងព្រៃវិញ៕
(ទស្សនាវីដេអូ)