ហុងកុង៖ រំឭកទៅកាលពីឆ្នាំ១៩៩០ បងប្រុសរបស់ Aaron Kwok បានទទួលចាត់ចែងមុខជំនួញលក់គ្រឿងអលង្ការពីគ្រួសារបន្ត ដោយរយៈពេល១ឆ្នាំក្រោយមក មុខជំនួញមួយនេះបានរីកចម្រើនខ្លាំងឡើងរហូតជាមុខសញ្ញាចោរធ្វើសកម្មភាពប្លន់។
ជាការពិតណាស់ដែលបងប្រុសរបស់តារាសម្តែងរូបនេះ ត្រូវបានចោរប្លន់ហាងលក់គ្រឿងអលង្ការ ដែលកាលណោះគាត់បានដេញតាមចោរដើម្បីដណ្តើមទ្រព្យសម្បត្តិមកវិញ រហូតត្រូវចោរបាញ់ស្លាប់នៅនឹងកន្លែង។
៤ឆ្នាំក្រោយមក ឪពុករបស់ Aaron Kwok ក៏បានស្លាប់ដោយសារទុក្ខសោកនៃការបាត់បង់កូនប្រុស ចំណែកឯម្តាយវិញក៏បានធ្លាក់ខ្លួនឈឺធ្ងន់ផងដែរ។ ចាប់តាំងពីបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់អស់ ២នាក់រួចមក Aaron Kwok ចាប់ផ្តើមផ្តោតសំខាន់ជាមួយម្តាយ និងគ្រួសារជាខ្លាំងដោយលោកបានចំណាយពេលវេលាជាមួយពួកគេច្រើនផងដែរ៕