×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

លោកតា វ័យ ៩៨ ឆ្នាំ បញ្ចប់​ការសិក្សា​ម្តងទៀត លើ​ឯកទេស​ប្រវត្តិសាស្រ្ត និង​ទស្សនវិជ្ជា​ហើយក៏បាន​ក្លាយជា​និស្សិត​បញ្ចប់​ការសិក្សា​ចាស់ជាងគេ​ក្នុង​ប្រទេសអ៊ីតាលី

អ៊ីតាលី៖ លោកតា យូហ្សេបពី ប៉ាទីណូ (Giuseppe Paterno) អាយុ ៩៨ ឆ្នាំ បានបញ្ចប់ការសិក្សាម្តងទៀត និងក្លាយជានិស្សិតដែលបញ្ចប់ការសិក្សានៅវ័យចំណាស់ជាងគេក្នុងប្រទេសអ៊ីតាលី។
លោកតា ប៉ាទីណូ (Paterno) បានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកប្រវត្តិសាស្រ្ត និងទស្សនវិជ្ជា ម្តងហើយ ដោយទទួលបាននិទ្ទេសដ៏ខ្ពស់មួយ ពីសាកលវិទ្យាល័យ Palermo នៅអាយុ ៩៦ ឆ្នាំ (កាលពីចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២០)។

លោកតាប៉ាទីណូ (Paterno) កើតនៅឆ្នាំ ១៩២៣ ក្នុងគ្រួសារក្រីក្រមួយ ស្ថិតនៅទីក្រុងស៊ីស៊ីលី (Sicily) ប្រទេសអ៊ីតាលី។ បើទោះបីជាគាត់ស្រលាញ់សៀវភៅ និងការសិក្សាក៏ដោយ ក៏គាត់មានសមត្ថភាពចូលរៀននៅសកលវិទ្យាល័យបានដែរ កាលពីគាត់នៅមានវ័យក្មេង។ អំឡុងសង្គ្រាមលោកលើកទី២ លោកតា បានបម្រើការងារក្នុងជួរកងទ័ពជើងទឹក ចាប់ពីអាយុ២០ឆ្នាំ នឹងបានបន្តធ្វើជាកម្មករអាយស្ម័យាន(ផ្លូវដែក)។

លោកតាបានបញ្ចប់វិទ្យាល័យនៅអាយុ ៣១ឆ្នាំ ខណៈវ័យកាន់តែចាស់របស់គាត់ ក៏មិនអាចបញ្ឈប់គាត់ឱ្យបោះបង់បំណងបន្តការសិក្សាបានឡើយ ដោយលោកបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Palermo ផ្នែកប្រវត្តិសាស្រ្ត និងទស្សនវិជ្ជា អំឡុងនៃអាយុរបស់គាត់ឈានចូលដល់វ័យ៩០ឆ្នំាទៅហើយ។

បច្ចុប្បន្ន លោកតា មានចៅបីនាក់ក្នុងចំណោមចៅទាំងបួននាក់ ដែលទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ Palermo ដូចគ្នាដែរ។
គួររំលឹកផងដែរថា អាយុរបស់លោកតាបានឈានចូលដល់វ័យ ៩៩ឆ្នាំហើយកាលពីខែកញ្ញា ឆ្នាំ ២០២២នេះ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង