កូនឆ្មាមួយក្បាល មានមុខពីរ បានកើតនៅ ខេត្ត Lampang ភាគខាងជើងប្រទេសថៃ កាលពីថ្ងៃអាទិត្យ។ កូនឆ្មាមុខពីរ ត្រូវបានគេឱ្យរហស្សនាមថា Janus ដែលឈ្មោះនេះជាព្រះរ៉ូម៉ាំងដែលមានមុខពីរ Janus ។
ម្ចាស់កូនឆ្មាបាននិយាយថា កូនឆ្មាតូច Janus នេះធ្វើបានល្អគួរឱ្យកត់សម្គាល់ ហើយមកទល់ពេលនេះកំពុងផឹកទឹកដោះគោពីមាត់ទាំងពីរ។
មុខម្ខាងរបស់កូនឆ្មា ត្រូវបានដាក់ឈ្មោះថា ថង់ប្រាក់ និងម្ខាងទៀតដាក់ឈ្មោះថា ថង់មាស ។ ម្ចាស់ឆ្មាអាយុ ២៩ ឆ្នាំ ឈ្មោះ Anuwat បានយកមេឆ្មារបស់គាត់ទៅពេទ្យសត្វនៅម៉ោងប្រហែល 4 រសៀល ថ្ងៃអាទិត្យ ដើម្បីទទួលការវះកាត់។ មេឆ្មាបានផ្តល់កំណើតដល់កូនឆ្មាមុខពីរ និងកូនឆ្មាធម្មតា ៣ក្បាលផ្សេងទៀតផងដែរ៕