×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

“Anchor សំណើចតាមភូមិ” មិនត្រឹមតែ​នាំ​នូវ​ភាពសប្បាយរីករាយ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​មាន​លេងល្បែង​យករង្វាន់ទៀត!

កម្សាន្ត៖ “Anchor សំណើចតាមភូមិ” ចំនួនបីសប្ដាហ៍កន្លងទៅ បានពាំនាំនូវការលេងល្បែងកម្សាន្តឈ្នះរង្វាន់ ការប្រគំតន្ត្រីបែបស្រុកស្រែ សំណើចមិនចេះរីងស្ងួត មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកម្មវិធីមិនអាចខ្វះបាននោះគឺ វគ្គកំប្លែងពីក្រុមតារាកំប្លែងសំណើចតាមភូមិដ៏មានប្រជាប្រិយភាព រួមជាមួយពិធីករ ពិធីការិនីពូកែវោហាសព្ទ ចូលរួមបង្កើតបរិយាកាសឱ្យកម្មវិធីកាន់តែមានភាពសប្បាយថែមមួយកម្រិតទៀត។

នៅថ្ងៃសៅរ៍ ទី 23 ខែកក្កដា សប្តាហ៍នេះ កម្មវិធី “Anchor សំណើចតាមភូមិ” នឹងធ្វើដំណើរទៅកាន់ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៩-១០ យប់ នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការ CTN។

កម្មវិធីនេះ នាំមកជូនផ្តាច់មុខដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍ជាង៨៩ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង