វៀតណាម៖ មន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅទីក្រុងហូជីមិញ ត្រូវបានផ្អាកពីការងារ ក្រោយធ្វើការថ្លោះធ្លោយបណ្ដាលឱ្យស្ត្រីម្នាក់យកកាំបិត ដាក់ក្នុងកាបូបតាមខ្លួនបានរួចឡើងយន្តហោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃចន្ទសប្ដាហ៍នេះ នៅលើជើងហោះហើរលេខ VN208 ពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុងហាណូយ។ មន្ត្រីត្រួតពិនិត្យមុនឡើងយន្តហោះ ថាស្ត្រីនោះ មានវត្ថុធ្វើពីលោហៈជាច្រើន រួមទាំងទូរសព្ទដៃ និងនាឡិកាដៃមួយនៅក្នុងកាបូបដៃ។ ដោយសារវត្ថុទាំងនោះត្រួតលើគ្នា ទើបគាត់មានការភាន់ច្រឡំ បង្កឱ្យថ្លោះធ្លោយក្នុងការត្រួតពិនិត្យ។
នៅលើយន្តហោះ ស្ត្រីរូបនេះបានយកកាំបិតចេញពីកាបូប ហើយចិតផ្លែឈើទទួលទានដូចជារឿងអ្វីកើតឡើងឡើយ។ ភ្លាមៗនោះ អ្នកដំណើរម្នាក់ទៀត បានរកឃើញ ហើយបានរាយការណ៍វាទៅអ្នកបម្រើលើយន្តហោះ ដើម្បីដកហូតកាំបិតពីនាងជាបណ្តោះអាសន្ន៕