×

មុនចូល​កម្មវិធី Saturday Night LIVE យប់មិញ​រៀងកម្សត់​បន្តិច​ហើយ ដោយ VJ Da Da ត្រូវ​នៅ​កណ្ដោចកណ្ដែង​លើឆាក

នៅយប់ថ្ងៃសៅរ៍កន្លងទៅនេះ ពិធីករដ៏ឆ្នើមរបស់យើង VJ Da Da បានបង្ហាញទឹកមុខស្រពោធស្រពន់ដោយសារនៅនឹករឭកដល់អនុស្សាវរីយ៍ជា VJ ដៃគូជាមួយ VJ Vit Vit ដែលបានចាកចេញពីកម្មវិធី Saturday Night LIVE យ៉ាងអាលោះអាល័យ ដែលគាត់ស្រឡាញ់ពេញបេះដូង។

ការចាកចេញរបស់ VJ Vit Vit កាលពីសប្ដាហ៍មុន បន្សល់ទុក VJ Da Da ឱ្យនៅកណ្ដោចកណ្ដែងតែលតោលនៅលើឆាកតន្ត្រីដ៏អស្ចារ្យមួយនេះ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ VJ Da Da បានតាំងចិត្តថាត្រូវធ្វើយ៉ាងណាបម្រើអារម្មណ៍ទស្សនិកជនឱ្យសប្បាយរីករាយ ទោះបីជាខ្លួនឯងកំពុងមានទុក្ខសោកចំពោះការចាកចេញរបស់ VJ Vit Vit ក៏ដោយ។

បន្ទាប់ពីបរិយាកាសកម្សត់បានកន្លងផុតទៅ កម្មវិធី Saturday Night LIVE បានដំណើរការទៅមុខ ជាមួយនឹងវគ្គបកស្រាយបទចម្រៀងពីតារាល្បីៗ វគ្គដើរបង្ហាញម៉ូត កំប្លែង DJ remix បទចម្រៀង និងវគ្គតន្ត្រីរ៉ុកដ៏ជក់ចិត្ត ញ៉ាំងបរិយាកាសឱ្យកាន់តែពុះកញ្ជ្រោលឡើងបន្ថែមមួយកម្រិតទៀត។តោះចង់ដឹងថា សប្ដាហ៍នេះ មានអ្វីប្លែកខ្លះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៕

(តំណភ្ជាប់វីដេអូ)

https://fb.watch/erMDPJiIPT/?mibextid=keu0s2

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង