×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកគាំទ្រ At. Madrid ចេញមុខ​ជំទាស់​ការចុះហត្ថលេខា​ជាមួយ​ខ្សែប្រយុទ្ធ Man Utd

អ្នកគាំទ្រក្លិប Atletico Madrid បានចាប់ផ្តើមយុទ្ធនាការនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបញ្ចេញកំហឹងចំពោះចំណាប់អារម្មណ៍របស់ក្លិបក្នុងការចុះហត្ថលេខាជាមួយកីឡាករ Cristiano Ronaldo ។

តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ កំពុងសម្លឹងមើលការចាកចេញពី Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីត្រលប់មក Old Trafford បានតែមួយឆ្នាំប៉ុណ្ណោះ។ របាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានបង្ហាញថា Atletico Madrid ចាប់អារម្មណ៍លើ Ronaldo ហើយសុខចិត្តលក់ Antoine Griezmann ។

ទោះជាយ៉ាងណាក៏ដោយ មិនមែនជារឿងសប្បាយចិត្តសម្រាប់អ្នកគាំទ្រ Atletico ទេ ដែលកំពុងទទូចថាក្លិបមិនគួរចុះហត្ថលេខាលើកីឡាករដែលកេរ្តិ៍ដំណែលរបស់គាត់ ត្រូវបានចងភ្ជាប់យ៉ាងខ្លាំងជាមួយគូប្រជែង ពោលគឺ Real Madrid នោះទេ។

អ្នកគាំទ្រ Atletico កំពុងប្រើប្រាស់ Hashtag ‘#ContraCR7’ បកប្រែថា ‘ប្រឆាំងនឹង CR7’។

Ronaldo បានលេងជាមួយក្រុម Atletico ញឹកញាប់ជាងក្រុមផ្សេងទៀតនៅក្នុងអាជីពរបស់គាត់ ដោយបានជួបចំនួន 37 ដង និងឈ្នះ 17 ដងក្នុងចំណោមការជួបគ្នានោះ។

គាត់បានស៊ុតបញ្ចូលទី 25 គ្រាប់ទល់នឹងពួកគេ និងបានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពានរង្វាន់ Champions League វគ្គផ្តាច់ព្រ័ត្រឆ្នាំ 2014 និង 2016 របស់ Real Madrid ទល់នឹងគូប្រជែងក្នុងទីក្រុងរបស់ពួកគេ។ ទោះជាយ៉ាងណា Atletico បានទម្លាក់ Man Utd ពី Champions League ក្នុងវគ្គ 16 ក្រុមកាលពីរដូវកាលមុន ជាមួយនឹង Ronaldo ជាខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង