ហុងកុង៖ Louis Koo ត្រូវបានចាត់ទុកជាតារាសម្តែងមួយរូបដែលទទួលបានការចូលចិត្តពីសំណាក់អ្នកគាំទ្រជាច្រើនដោយសារតារាប្រុសរូបនេះមានសន្តានចិត្តសប្បុរសជួយដល់ការបរិច្ចាគដល់កុមារក្រីក្រ និងជាពិសេសសកម្មជាមួយការសាងសង់សាលារៀនសម្រាប់ក្មេងៗនៅតំបន់ដាច់ស្រយាល។
បើទោះជាតារាដ៏មានប្រជាប្រិយភាពរូបនេះមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ តែ Louis មានភាពសាមញ្ញខ្លាំងដល់ថ្នាក់ជិះម៉ូតូអាកុយទៅធ្វើការជារៀងរាល់ថ្ងៃ មិនត្រឹមតែប៉ុណ្ណោះថែមទាំងគ្មានជំនួយការតាមយួរឥវ៉ាន់ឆ្វេងស្តាំ និងចាំបើកផ្លូវដូចតារាឯទៀតឡើយ។
ស្ថិតក្នុងវ័យ ៥១ឆ្នាំ Louis នៅតែប្រកាន់ខ្ជាប់រក្សាភាពនៅលីវមិនព្រមរៀបការឡើយដោយលោកធ្លាប់បានបញ្ជាក់ឱ្យដឹងថា វ័យរបស់លោកប៉ុណ្ណេះហើយលោកមិនគិតចង់សាងគ្រួសារអ្វីឡើយ ប៉ុន្តែលោកគ្រាន់តែចង់ចំណាយពេលវេលាដែលនៅសេសសល់ជាមួយគ្រួសារឱ្យបានច្រើនតាមតែអាចធ្វើបាន ហើយលោកក៏មានទម្លាប់ និងចង់ឮសម្លេងម្តាយដាស់ឱ្យក្រោករាល់ព្រឹកផងដែរ៕