×

តាំងពី​មាន​កូន​សម​តាមបំណង​មក DJ Push និង​ភរិយា​ញញឹម​បិទមាត់​មិនជិត

ថៃ៖ បន្ទាប់ពីរៀបការអស់ជាច្រើនឆ្នាំមក DJ Push និង Jooy ហាក់ស្ងប់ស្ងាត់មិនឃើញលេចឮដំណឹងមានទាយាទដូចតារាឯទៀតឡើយ រហូតត្រូវរត់រកពេទ្យឱ្យជួយដើម្បីទទួលបានកូនដូចគេមកបំពេញអត្ថន័យជីវិតឱ្យកាន់តែពេញលេច។

ក្រោយទទួលបានការយកចិត្តទុកដាក់តាមបែបវេជ្ជសាស្ត្រពីក្រុមគ្រូពេទ្យមក ទីបំផុតប្តីប្រពន្ធដែលជាតារាសម្តែងល្បីទាំង២ ក៏ទទួលបានទាយាទសមតាមបំណង ដែលពីមួយថ្ងៃទៅមួយថ្ងៃពោះរបស់ Jooy កាន់តែធំបន្តិចម្តងៗ ធ្វើឱ្យអ្នកទាំង២ញញឹមបិទមាត់មិនជិតឡើយ។ ទាយាទដំបូងនេះ បានធ្វើឱ្យ DJ Push និង Jooy រំភើបរកអ្វីប្រៀបពុំបានឡើយ ហើយការទន្ទឹងរង់ចាំចង់ឃើញមុខកូនក៏កាន់តែអន្ទះសារខ្លាំងឡើងជារៀងរាល់ថ្ងៃផងដែរ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីប្រកាសថាកំពុងពរពោះកូនដំបូងក្នុងផ្ទៃភ្លាម មិនត្រឹមតែប្តីប្រពន្ធមួយគូនេះឡើយដែលរំភើបចិត្ត សូម្បីតែមិត្តអ្នករួមសិល្បៈ និងអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមត្រេកអរជំនួសដែលការខំប្រឹងអស់រយៈពេលជាយូររបស់អ្នកទាំង២សមតាមបំណងបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង